វីដេអូបរទេស៖ ពិធីមង្គលការ គឺជាពិធីសិរីសួស្តី សប្បាយរីករាយមួយសំរាប់មនុស្សទូទៅ ជាពិសេសសំរាប់កូនកំលោះ កូនក្រមុំតែម្តង។
ជាក់ស្តែងនៅក្នុងពិធីមង្គលការ នៅក្នុងវីដេអូខាងក្រោមនេះ ភាពសប្បាយរីករាយ បែរក្លាយជាការឆោឡោឡើងទៅវិញ នៅពេលដែលសំពត់រ៉ូបរបស់កូនក្រមុំកំពុងតែស្លៀកនៅក្នុងពិធីមង្គលការនោះ ត្រូវបានឆេះ។
នៅក្នុងពេលដើរកាន់ថាសមួយ ដែលមានកែវ ដែលគេអុជភ្លើង ៦, ៧កែវនៅលើនោះ ស្រាប់តែហាក់ដូចជាមានសត្វមួយហើរមកជិតកូនក្រមុំ ធ្វើឲ្យនាងភ្ញាក់ ហើយជ្រុះកែវទាំងនោះទៅលើកម្រាលថ្ម ឆេះសំពត់រ៉ូបនាង បង្កបានជាកាឆោឡោ និងជួយសង្គ្រោះពន្លត់ភ្លើងកូនក្រមុំ។
សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖
ដោយ៖ សិលាវីដេអូ៖ youtube