ក្រុមហ៊ុនផលិតកូរ៉េខាងត្បូងទើបតែផ្ញើលិខិតអញ្ជើញដល់អ្នកសារព័ត៌មានចូលរួមពិធីមួយនៅថ្ងៃទី15/8 ជាមួយនឹងរូបភាពនៃផលិតផលដូចជា tablet ដែលគេកំពុងរង់ចាំគឺ Galaxy Note 10.1។
Samsung ទើបតែផ្ញើលិខិតអញ្ជើញចូលរួមពិធីមួយដែលនឹងប្រារព្ធនៅថ្ងៃទី 15/8 ខាងមុខនេះ។ សព្វថ្ងៃនៅមិនទាន់ដឹងច្បាស់ថា ក្រុមហ៊ុននឹងបង្ហាញនូវផលិតផលអ្វីនោះទេ។ បើទោះជាដូច្នេះ ក្នុងលិខិតអញ្ជើញរបស់ Samsung មានរូបភាពគំនូរមួយដូចនឹង Tablet ជាមួយអក្សរសរសេរថា Meet the new way។ តាម Notebookcheck, ផលិតផលដែលនឹងបញ្ចេញមុខនៅថ្ងៃទី15/8 អាចជា Galaxy Note 10.1 ប្រើ chip Quad Core។

លិខិតដែលក្រុមហ៊ុន Samsung ផ្ញើអញ្ជើញអ្នកសារព័ត៌មាន
បើទោះជាមិនទាន់បង្ហាញមុខជាផ្លូវការ ហាងអនឡាញមួយនៅអាមេរិចបានអនុញ្ញាតឲ្យកុម្មង់ទិញគំរូ Galaxy Note 10.1 ប្រើ chip Quad Core តាំងពីថ្ងៃទី 2/8 ជាមួយតំលៃ 749,5 USD។ Model ដែលបង្ហោះលក់លើគេហទំព័រនេះប្រើប្រាស់អេក្រង់ទំហំ 10,1 inch កំរិតពន្លឺ 1.280 x 800 pixel។វាត្រូវបានបំពាក់នូវ CPU Exynos Quad Core ល្បឿន 1,4GHz, មេម៉ូរីក្នុង 16GB, កាមេរ៉ាខាងមុខ2 Megapixel និងកាមេរ៉ាខាងក្រោយ 5 Megapixel៕





ផលិតផលដែលត្រូវបានគេកំនត់ថាជា Galaxy Note 10.1 ប្រើ chip Quad Core
ដោយ៖ សិលាប្រភព៖ VE