វិធីបញ្ចុះទម្ងន់ថ្មីបំផុត និងគ្រោះថ្នាក់បំផុតមួយ កំពុងត្រូវបាននារីមួយចំនួនអនុវត្ត នោះគឺការញ៉ាំសំឡីគ ជ្រលក់ទឹកផ្លែឈើ។នៅក្នុងកម្មវិធីទូរទស្សន៍មួយ កូនស្រីរបស់តារាកំប្លែង Eddie Murphy នាង Bria Murphy អាយុ ២៣ឆ្នាំ បានបង្ហើបអំពីអាថ៌កំបាំងនៃការបញ្ចុះទម្ងន់ និងរក្សារាងរៅដ៏ស្រឡូនរបស់ខ្លួន ដោយការប្រើប្រាស់សំឡីគ ជ្រលក់ទឹកក្រូចពោធិ៍សាត់ជាអាហារ។ Bria Murphy ឱ្យដឹងថា សំឡី ជ្រលក់នឹងទឹកក្រូចពោធិ៍សាត់ ធ្វើឱ្យឆាប់ឆ្អែត វាធ្វើឱ្យនាងមិនអាចញ៉ាំអ្វីផ្សេងទៀតបាន។

/

តារាសម្ដែងស្រីនាង Bria Murphy បង្ហើបអាថ៌កំបាំងរក្សារាងស្រឡូន ដោយការញ៉ាំសំឡី

បន្ទាប់ពីកម្មវិធីទូរទស្សន៍នោះ មាននារីជាច្រើនបានធ្វើតាមវិធីសម្រកទម្ងន់ដ៏គ្រោះថ្នាក់នេះ។ ថ្មីៗនេះ នៅលើទំព័រ Youtube មានវីដេអូមួយ បង្ហាញអំពីដំណើរការនៃការបញ្ចុះទម្ងន់របស់នារីសក់លឿងម្នាក់។ នាងឱ្យដឹងថា រៀងរាល់ពេលបាយ នាងញ៉ាំសំឡីគ ជ្រលក់ទឹកក្រូចពោធិ៍សាត់ ឬទឹកផ្លែឈើក្រឡុក ចំនួន ៥ដុំ ដើម្បីធ្វើឱ្យមានអារម្មណ៍ឆ្អែត ដោយមិនខ្លាចការឡើងទម្ងន់។ប៉ុន្ដែ ក្រុមអ្នកឯកទេសផ្នែកពេទ្យវិទ្យា យល់ថា នេះគឺជារបបតមអាហារដ៏គ្រោះថ្នាក់ ព្រោះវាមិន បានផ្ដល់ជាតិបំប៉នគ្រប់គ្រាន់ដល់រាងកាយ។ ជាងនេះ សំឡីឧស្សាហកម្ម ត្រូវបានផលិតពីសរសៃ polyester ដែលត្រូវបានគេសម្អាតឱ្យស ដោយប្រើគីមីជាច្រើនប្រភេទ ដូច្នេះ វានឹងមានគ្រោះថ្នាក់ដល់សុខភាព។Brandi Koskie ដែលជាអ្នកគ្រប់គ្រងគេហទំព័រនិយាយអំពីការតមអាហារ ឱ្យដឹងថា ៖ “ខោអាវរបស់អ្នក ក៏ត្រូវបានធ្វើឡើងអំពីសរសៃ polyester។ ការលេបសំឡីឧស្សាហកម្មមួយម៉ាត់ចូលពោះ ក៏ស្មើនឹងការជ្រលក់អាវរបស់អ្នកទៅក្នុងទឹកក្រូចពោធិ៍សាត់ រួចទំពាលេបដូច្នោះដែរ។ វិធីនេះ មិនល្អ ចំពោះសុខភាពសូម្បីតែបន្ដិច” ។

/

នារីម្នាក់ផ្សេងទៀត ធ្វើត្រាបតាម ដោយញ៉ាំសំឡី និងទឹកក្រូចពោធិ៍សាត់ ជាអាហារ

ចំណែក វេជ្ជបណ្ឌិត Ovidio Bermudez អគ្គនាយកនៃមន្ទីរព្យាបាលជម្ងឺ មិនឃ្លានអាហារ នៅ តំបន់ Denve អះអាងថា ការញ៉ាំសំឡីជ្រលក់ទឹកក្រូចពោធិ៍សាត់ អាចបណ្ដាលឱ្យស្ទះដង្ហើម ខ្វះជីវជាតិ ស្ទះពោះវៀន ព្រមទាំងអាចបង្កគ្រោះថ្នាក់ដល់ជីវិត។

 

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ស្ត្រីមានគភ៌ម្នាក់​កំពុងតែ​ច្រៀង​ខារ៉ាអូខេ​ ស្រាប់តែ​បែក​ទឹកភ្លោះ​សម្រាលកូន

Game Show ទូរទស្សន៍ជប៉ុន ស្ទាបដើមទ្រូង ទាយឈ្មោះ

នារីអភ័ព្វ កើតមកមិនមានប្រដាប់បន្ដពូជ

ក្រុមនារីសិចស៊ី កំដរបុណ្យសព ដោយលេងភ្លេង​ ទាន់សម័យ (វីដេអូ)

 

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ ABC