រុស្ស៊ី៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីថ្ងៃទី ០១ តុលាម្សិលមិញនេះ បានអោយដឹងថា មានរថយន្ដមួយគ្រឿងម៉ាក SUV ត្រូវបានរន្ទះបាញ់ឆេះដាច់ដំបូលខ្ទេច ខណៈដែលរថយន្ដនេះ បានកំពុងបើកបរនៅលើដងផ្លូវ Highway មួយក្នុងទីក្រុង។

ប្រភពខាងលើបានអោយដឹងថា គ្រោះធម្មជាតិដ៏អាក្រក់មួយនេះ បានកើតឡើងប្រមាណជាម៉ោង ៥: ០០ ល្ងាច នៅពេលដែលបុរសម្នាក់ ដែលគេមិនបានស្គាល់អត្ដសញ្ញាណ បានកំពុងបើកបររថយន្ដ SUVនេះ ចេញពីកន្លែងធ្វើការងាររបស់គាត់ក្នុងទីក្រុងមួយ នៃប្រទេសរុស្ស៊ី។

ទោះបីជាយ៉ាងណាក៏ដោយ ក៏បុរសដែលមានសំណាងខ្ពស់នេះ មិនមានគ្រោះថ្នាក់ ដល់បាត់បង់ជីវិតនោះទេ ពោលគឺគាត់បានចុះយ៉ាងលឿន មុនពេលដែលរថយន្ដបានឆេះដំបូល។ នេះជាវីដេអូក្លីប ដែលបង្ហាញពីការឆេះដំបូលរថយន្ដ ដោយសាររន្ទះបាញ់ សូមចុចដើម្បីមើល៕
ដោយ៖ រក្សាប្រភព៖ dailymail