យើងបានដឹងហើយថា សំលីយើងប្រើប្រាស់ សំរាប់តែនៅមន្ទីពេទ្យច្រើនបំផុត ហើយនៅផ្ទះយើងប្រើសំរាប់ជូត ក្រចក លាងរបួស សំអាតត្រចៀកជាដើម ។ តែតាមពិត សំលីមានសារៈប្រយោជន៍ច្រើនជាងនោះទៅទៀត ដូចខាងក្រោមនេះ ៖

/

-ជួយកំចាត់ ក្លិនអាក្រក់ ចេញពីទូរទឹកកក ដោយយកដុំសំលីជ្រលក់ជាមួយវ៉ានីឡាអោយសើម ហើយយកទៅដាក់ក្នុងធ្នើទូរទឹកកកផ្នែកខាងក្រោយ ។-កំចាត់ស្លែ និង ផ្សិតនៅក្នុងបន្ទប់ទឹក ដោយជ្រលក់សំលីជាមួយនិង ទឹកសាប៊ូ ហើយយកវាទៅញ៉ុកកន្លែងដែលពិបាកសំអាត ដូចជា កន្លៀតកៀនកោះ ឬ ប្រហោងតូចៗ ទុកចោលប្រហែល ១ ម៉ោង លាងសំអាតដោយទឹកក្តៅអ៊ុន ផ្សិតនិងស្លែ បាត់អស់គ្មានសល់ ។-ជួយអោយបន្ទប់ មានក្លិនក្រអូបបានឆាប់រហ័ស​ ដោយយកដុំសំលី ទៅជ្រលក់ជាមួយនិងទឹកក្រអូប ដែលអ្នកចូលចិត្ត ហើយយកទៅដាក់ ក្នុងបន្ទប់ វានឹងបញ្ចេញក្លិនម្តងបន្តិចៗ មិនត្រឹមតែក្លិនទេ ហើយជាប់ក្នុងបន្ទប់បានយូរទៀតផង ។-ការពារស្រោមដៃជ័រ មិនអោយរហែកដោយក្រចករបស់យើង ដោយដាក់ដុំសំលីតូចៗទៅក្នុងស្រោមដៃនោះ ដូចនេះពេលដែលយើងពាក់វា នោះក្រចកយើងនឹង មិនធ្វើអោយស្រោមដៃរហែកឡើយ ។-ការពារការឈឹចាប់ បណ្តាលមកពីស្បែកជើងថ្មី​ ដោយយកសំលីទៅដាក់នៅ កន្លែងដែលប្រអប់ជើងយើងឈឺ ហើយបិតជាមួយបង់ ជាការស្រេច ។-ជួយអោយ កាបូបរបស់អ្នក មានក្លិនល្អ ដោយយក ដុំសំលីតូចៗ ដែលបានបាញ់ទឹកអប់ដាក់ រួចហើយដាក់វាចូលក្នុងកបូបរបស់អ្នក ជាការស្រេច ។ ឧស្សាហ៍ផ្លាស់ប្តូរវា ក្នុងរយៈពេល ១ សប្តាហ៍ ឬ ២ សប្តាហ៍ម្តង ។-បំបាត់អាការៈ ឈឺឆ្មេញ ដោយយក ដុំសំលីទៅជ្រលក់ជាមួយស្រាវីស្គី ឬ ប្រេងរុក្ខជាតិវ៉ានីយ៍ ហើយយកទៅដាក់កន្លែងដែលឈឺដោយ ផ្ទាល់តែម្តង ។-សំអាត និង ថែរក្សាគ្រឿងអលង្ការ ដោយសំអាត ឬ លាងដោយប្រើ សំលី និង ទុកដាក់ដោយយកសំលី រុំ ឬ ធ្វើជាទ្រនាប់ ។-ការពារកុំអោយសត្វតូចៗ មកបំផ្លាញសួនច្បាររុក្ខជាតិរបស់អ្នក ដោយយកសំលីជ្រលក់ជាមួយទឺកខ្មេះ ហើយយកទៅញាត់ចូល ក្នុងប្រអប់ដាក់ហ្វីល ហើយចោះប្រហោងនៅលើគំរប រួចយកទៅដាក់ចោលតាមរន្ធ របស់សត្វ ឬ តាមគល់របស់ដើមផ្ការ ។-ធ្វើជាជន្លុះ ឬ អុសសំរាប់ បង្កាត់ភ្លើង ។-អាចបណ្តុះសណ្តែក នៅក្នុងផ្ទះបានដោយ ជំនួយពីសំលី ។-ជួយអោយផ្ការ នៅស្រស់បានយូរ ដោយចាក់ទឹកចូលទៅក្នុងរន្ធ ឬ ប្រហោងរបស់រុក្ខជាតិរួចយកសំលី ទៅញ៉ុកប្រហោងនោះ វានឹងជួយអោយ ផ្ការនៅស្រស់បានយូរ ៕

 

ដោយ ៖ លីលីប្រភព ៖ 2care