ព័ត៌មានអន្តរជាតិ ៖ ក្រុមមនុស្សដែលជាពលរដ្ឋនៅតំបន់ទីប្រជុំជន Aoping និង Junye មានទីតាំងស្ថិតនៅក្នុងខេត្ត Sichuan  ប្រទែសចិន ត្រូវបានរកអោយឃើញថា ពិតជាប្រឈមនឹងហានិភ័យខ្ពស់    ដោយយកអាយុជីវិតទៅលលេងនឹងល្បែងគ្រោះថ្នាក់  ពោលគឺប្រថុយធ្វើដំណើរឆ្លងកាត់ទំនប់ទឹកមួយកន្លែង   នៅឯទន្លេ  Xiaoshi  ជាជាងការធ្វើដំណើរផ្លូវវាងចម្ងាយដល់ទៅ ២០ គ.ម  ខណៈស្ពា ន Chuanxi  Bridge  ដែលធ្លាប់តែធ្វើដំណើរឆ្លងកាត់សព្វមួយដង ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង  ដោយគ្រោះទឹកជំនន់  កាលពីពេលកន្លងទៅ អំឡុងខែមិថុនា។

width=445

ពិតណាស់ បើទោះជាបានដឹងថា​ ត្រូវធ្វើដំណើរទាំងប្រថុយប្រថានក៏ដោយ ក៏ប្រជាជននៅក្នុងភូមិនេះ នៅតែបន្តជំនះឧបសគ្គដដែល  បំណងដើម្បីចិញ្ចឹមជីវភាពរស់នៅប្រចាំថ្ងៃ​​   ក៏ដូចជា ជូនកូនៗអោយបានទៅរៀននឹងគេ តួយ៉ាងដូចរូបភាពខាងលើនេះ  បើទោះជាកំលាំងទឹកហូរ មានកំលាំងរាងខ្លាំងយ៉ាងណាក៏ដោយ ក៏បុរសជាឪពុក  លោក  Zhang Bing នៅតែជំនះ បន្តជូនកូនតូចៗរបស់ខ្លួន ៣ នាក់អោយទៅរៀនទាល់តែបាន។

width=440

គួររំឭកផងដែរ    កាលពីអំឡុងខែ មិថុនា កន្លងទៅ  គ្រោះទឹកជំនន់ដ៏មានឥទ្ធិពល បានបំផ្លិចបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ថមួយភាគធំរបស់ខេត្តនេះ ដោយនៅក្នុងនោះរួមមានស្ពានChuanxi Bridge ផងដែរ  ។  តែមកទល់នឺងខណៈនេះ  អាជ្ញាធរមានសមត្តកិច្ចក៏កំពុងតែដុតដៃដុតជើង    ក្នុងការសាងសង់ឡើងវិញ  នូវស្ពានមួយនោះ  ខណៈវាគឺជាតម្រូវការចាំបាច់របស់ប្រជាជនដែលមិនអាចខ្វះបាន៕

width=435

width=433

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- រកឃើញ ឆ្អឹងអាថ៍កំបាំង មនុស្សបុរាណ មានអាយុកាលជាង ១០០០ ឆ្នាំ នៅក្នុងទន្លេ (មានវីដេអូ)- ១៣ នាក់ស្លាប់ ខណៈមានការផ្ទុះអាវុធ នៅទីធ្លា មូលដ្ឋានទ័ព ជើងទឹក- ប្រទះឃើញ សាកសព បាឡែនយក្ស ដេកងាប់ នៅឯមាត់សមុទ្រ- កាត់ទោស មន្រ្តីចិន ជាប់ពន្ធនាគារ ១៣ ឆ្នាំ ក្រោយបែកធ្លាយ រឿងអាស្រូវ សិច

ដោយ ៖ មង្គលប្រភព ៖ chinadaily