នេះគ្រាន់តែជារូបភាព ដែលគេច្នៃប្រឌិត រចនាម៉ូដដោយផ្អែកតាមព័ត៌មានចចាមអារាមជុំវិញស្មាតហ្វូនជំនាន់ថ្មីរបស់ Apple។

គេហទំព័របច្ចេកវិទ្យា Nowhereelse របស់បារាំង ទើបតែធ្វើការបង្ហោះនូវរូបភាពមួយចំនួនស្តីពីiPhone ដែលមានឈ្មោះថា Mini, ដែលត្រូវបានគេចាត់ទុកថាជាគំរូ iPhone តំលៃថោក ដែលអាចនឹងត្រូវបាន Apple បង្ហាញខ្លួននៅក្នុងឆ្នាំ 2013 នេះ។ បណ្តារូបភាពពី iPhone Mini Versionពណ៌ខ្មៅ ត្រូវបានគេដាក់ប្រៀបធៀបក្បែរ iPhone 5 ពណ៌ស។ ជាក់ស្តែងបើតាម Nowhereelseបានឲ្យដឹងថា នេះគ្រាន់តែជាការរចនាម៉ូដគំរូ តាមកុំព្យូទ័រ ដោយផ្អែកតាមព័ត៌មានចចាមអារាមក្នុងរយះពេលកន្លងមក គឺមិនមែនជារូបភាពស្មាតហ្វូនពិតប្រាកដនោះទេ។

មុននេះ គេហទំព័របច្ចេកវិទ្យារបស់បារាំងមួយនេះ ក៏ធ្លាប់បានបង្ហោះរូបភាពរចនាម៉ូដ គំរូរបស់ iPad Mini ហើយពេលផលិតផលពិតបង្ហាញខ្លួន រូបរាងរបស់វាមិនមានអ្វីខុសប្លែកច្រើនពីរូបភាពដែលបានរចនាម៉ូដនៅលើកុំព្យូទ័រឡើយ៕

/

/

/

/

/

ដោយ៖ សិលាប្រភព៖ VE