សភា​អ៊ីរ៉ាក់​បាន​អនុ​ម័ត​កាល​ពី​ថ្ងៃ​ទី​២១ ធ្នូ លើ​សមាស​ភាព​រដ្ឋា​ភិ​បាល​ថ្មី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​​នូ​រី​ អាល់​ម៉ា​លី​គឺ ដែល​បញ្ចប់វិបត្តិ​នយោ​បាយ​អូស​បន្លាយ​យ៉ាង​យូរ​ដល់​៩​ខែ​ក្រោយ​ការ​បោះ​ឆ្នោត​សភា​ថ្ងៃ​ទី​៧ មីនា​ មក​ ។#បណ្តា​សមា​ជិក​សភា​សំរេច​ឱ្យ​លោក​ម៉ា​លី​គី​បន្ត​ធ្វើ​ប្រមុខ​រដ្ឋា​ភិ​បាល​ទៀត​ដោយ​លោក​ត្រូវ​ទទួល​បន្ ទុក ជា​ពិសេស​​ស្តារ​សន្តិ​សុខ​នៅ​អ៊ីរ៉ាក់​ និង​ធានា​បង្កើត​របប​ប្រជា​ធិប​តេយ្យ​មួយ ។ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ប្រេង លោក HUSSEIN AL CHAHRISTANI ត្រូវ​បាន​តែង​តាំង​​ជា​ឧប​នាយ​ករដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ខាង​ថាម​ពល​ ចំណែក​រដ្ឋ​មន្ត្រី​ការ​បរទេស​ជា​ជន​ជាតិ​ឃើត​ លោក HOCHTAR ZEBARI នៅ​រក្សា​តំណែង​​នោះ​ដដែល​ ។
សភា​អ៊ីរ៉ាក់​ខក​ខាន​ពុំ​បាន​​អនុ​ម័ត​លើ​សមាស​ភាព​រដ្ឋា​ភិ​បាល​ថ្មី​នា​ថ្ងៃ​ទី​២០ ធ្នូ​ មក​ពី​​នៅ​មាន​ការ​ខ្វែង​ទំនាស់​​គ្នា​​​លើ​ការ​បែង​ចែក​តំណែង ។ ប្រធានា​ធិបតី​អាមេរិក​ លោក​បារ៉ាក់​ អូ​បា​ម៉ា​ បាន​សំដែង​ការ​អប​អរ​សាទរ​ចំពោះ​បណ្តា​មេ​ដឹក​នាំ​អ៊ីរ៉ាក់​ចំពោះ​ការ​បង្កើត​បាន​រដ្ឋា​ភិ​បាល​ថ្មី​នេះ​ ដែល​លោក​ចាត់​ទុក​ថា ជា​ដំណាក់​កាល​សំខាន់​ឆ្ពោះ​ទៅ​រក​ឯក​ភាព​ជាតិ​ ​។ លោក​មាន​ប្រសាសន៍​ថា ការ​សំរេច​ចិត្ត​របស់​បណ្តា​​មេ​ដឹក​នាំ​​អ៊ីរ៉ាក់​បង្កើត​រដ្ឋា​ភិ​បាល​មួយ​ដែល​មាន​គណ​បក្ស​ទាំង​អស់​​ច ូល​រួម​គឺ​ជា​ការ​​បដិ​សេធ​យ៉ាង​ច្បាស់​ នូវ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ពួក​ជ្រុល​និយម​ដែល​សំដៅ​សាប​ព្រោះ​​​​ការ​បំបែក​បំបាក់​​ក្នុង​ចំណោម​ស ហ​គមន៍​សាសនា​ ៕