បទចំរៀងបែបកំប្លែងស្តីអំពី Facebook របស់ rapper Dan Bull (ជនជាតិអង់គ្លេស) បានកា្លយជា Clip មួយដែលទទួលបានការទាក់ទាញបំផុតនៅលើទំព័រ YouTube កាលពីសប្តាហ៍កន្លងទៅ។ Clip នេះចាប់ផ្តើមបង្ហោះនៅលើ YouTube កាលពីថ្ងៃទី ២២ ខែមេសា និងមានចំនួនអ្នកចូលទស្សនាជិត ២០០.០០០ លើកត្រឹមតែក្នុងរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ។
 
ចំពោះអត្ថន័យខ្លឹមសាររបស់បទចំរៀងនេះវិញគឺបានលើកឡើងជុំវិញបញ្ហាដែលអ្នកប្រើប្រាស់ទូទៅតែងជួបប្រទះនៅលើទំព័រមួយនេះ ៖ ហេតុអ្វីបានជារូបភាពតំណាងខុសគ្នាឆ្ងាយ ធៀបជាមួយទំរង់មុខរបស់អ្នកនៅខាងក្រៅ? ជាមួយនឹងចង្វាក់បទភ្លេងគួរអោយទាក់ទាញនិងបែបកំប្លែងរបស់ Dan Bull ។
ទន្ទឹមនឹងនោះ, clip វីដេអូខាងលើថែមទាំងបានរំលឹកទៅដល់បញ្ហាដ៏សំបូរបែបមួយចំនួនផ្សេងទៀតដែលតែងតែកើតមានឡើងនៅលើ Facebook នេះផងដែរ។ នោះគឺ អ្នកប្រើប្រាស់ជារឿយៗតែងតែទទួលបាននូវសំណើរកម្មវិធី (application request) យ៉ាងច្រើនហូរហែរដែលបង្ករជាភាពធុញទ្រាន់សំរាប់អ្នកប្រើប្រាស់ ក្នុងនោះមានដូចជា Mafia Wars រឺ FarmVille ជាដើម...។
/
ការ ខឹងក្រោធ របស់ Facebook-er នៅពេលដែលជួបប្រទះនឹងសំណើរមិនសមស្រប
 
ដោយឡែកទោះជាយ៉ាងណា នៅក្នុងបទចំរៀងនេះនៅតែមានកំហុសឆ្គងយ៉ាងធំ នោះគឺបរិមាណនៃសមាជិករបស់ Facebook បច្ចុប្ប​ន្នមានចំនួនលើសពី ៩០០ លាននាក់ទៅហើយ ប៉ុន្តែក្នុងបទចំរៀង rap នេះនៅតែរៀបរាប់ថាមានចំនួនអ្នកប្រើប្រាស់ត្រឹម ៦០០ លាននាក់។ស្របពេលជាមួយនឹងភាពជោគជ័យរបស់បទចំរៀងខាងលើនេះ Dan Bull ក៏បាននិពន្ធបទចំរៀងមួយបទទៀតផងដែរស្តីអំពី Twitter ។ ហើយបើទោះបីជា Clip នេះមិនទទួលបានជោគជ័យដូច Facebook ក៏ដោយ ប៉ុន្តែអ្នកពិភពអ៊ីនធើណែតនៅតែមានការចូលចិត្ត និងបានកោតសរសើរដល់អ្នកនិពន្ធឈ្មោះ Dan Bull នេះផងដែរ។ នៅពេលខាងមុខមិនដឹងថាលោក Dan Bull មានគំរោងនឹងនិពន្ធបទចំរៀងរៀបរាប់អំពីទំព័រ YouTube រឺ Google+ ដែររឺទេហ្ន៎ ?                                                                                            ប្រភព៖ Mask, Kenh 14                                                                                            ដោយ ៖ រដ្ឋា