ពេលដែលយើងគិតពីការដណ្តើមបាល់ពីគូរបដិបក្ស ដែលពិបាកបំផុតនោះ យើងនឹងនឹកឃើញដល់ Cristano Ronaldo ដែលមានបច្ចេកទេសខ្ពស់ ។ ជាក់ស្តែងទាំងការញាក់ និងល្បឿនគឺពិតជាល្អខ្លាំងណាស់ ។ អ្វីដែលយើងចាប់អារម្មណ៍ជាងគេគឺ ខ្សែប្រយុទ្ធពិបាកលោតតែតបាល់ ជាមួយនិង Ronaldo ណាស់បើទោះបីជាគេ មានកំពស់ស្មើគ្នាក៏ដោយ ។ តើទស្សនិកជនដែលឆ្ងល់អំពីរឿងនេះទេ?

Learnបើតាមការស្រាវជ្រាវរបស់ក្រុម អ្នកជំនាញខាងកាយសម្បទារ ក្នុងកីឡាបានអោយដឹងថា កីឡា-ករ Ronaldo មានសាច់ដុំភ្លៅរឹងមាំ និងល្អខុសប្លែកពីគេ ។ ជាមួយសាច់ដុំដ៏ល្អនេះហើយ ដែលធ្វើអោយ Ronaldo អាចហក់លោត យកបាល់បានយ៉ាងស្រួល​ ពីខ្សែរការពារនៃគូបដិបក្សរបស់ខ្លួន ។

Learnបើតាមលទ្ធផលនៃការស្រាវជ្រាវ និងកត់ត្រាបានអោយឃើញថា តាមធម្មតា Ronaldo អាចលោតបានខ្ពស់បំផុត ៤៤ សង់ទីម៉ែត តែនៅពេលដែលគាត់រត់វិញ Ronaldo អាចលោតបានកំពស់រហូតដល់ទៅ ៧៨ សង់ទីម៉ែតឯណោះ ដែលកំពស់នេះ គឺជាកំពស់ដ៏ខ្ពស់ ដែលកីឡាករលេងបាល់បោះមួយចំនួន មិនអាចលោតបានផង ។

Learn

Learnដើម្បីអោយសាច់កំភ្លៅ ដ៏ពិសេសមួយនេះ មានភាពរឹងមាំល្អ Ronaldo បានហ្វឹកហាត់យ៉ាងពិសេសជាមួយនិងអ្នកជំនាញ ក្នុងរយៈពេលមួយម៉ោងក្នុងមួយថ្ងៃ ។ ដូចនេះទស្សនិកជន កុំភ្លេចហាត់ប្រាណអោយបានទៀងទាត់ដូច Ronaldo ដើម្បីអោយមានរៀងកាយមាំមួន ៕

Learn

 

ដោយ ៖ កុសលប្រភព ៖ k14