អ្នក​ទទួ​ល​ខុស​ត្រូវ​ម្នាក់​របស់​ក្រសួង​សុខាភិ​បាល​អេ​ហ្ស៊ីប​ថ្លែង​កាល​ពី​ថ្ងៃ​ទី​២៧ ធ្នូ ថា​ វីរុស​គ្រុន​ផ្តាសាយ​ A/H1N1 ប៉ះ​ពាល់​ដល់​មនុស្ស​១.១៧២​នាក់​ចាប់​ពី​ថ្ងៃ​ទី​៨ តុលា​ មក​​ នៅ​អេហ្ស៊ីប​ ហើយ​មនុស្ស​៥៦​នាក់​ស្លាប់​។ អ្នក​ទទួល​ខុស​ត្រូវ​រូប​នេះ​ដែល​ស្នើ​មិន​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ថា ចាប់​ពី​ខែ​មិថុនា​ ឆ្នាំ​២០០៩ មក​ និង​ចាប់​ពី​រក​ឃើញ​មនុស្ស​ដំបូង​គេ​ឆ្លង​ជំងឺ​គ្រុន​ផ្តាសាយ​ A/H1N1 នៅ​អេហ្ស៊ីបមក​​ មនុស្ស​១៦.៣៧៣​នាក់​ត្រូវ​រង​ការ​ប៉ះ​ពាល់​ដោយ​វីរុស​នេះ ហើយ​មនុស្ស​២៨១​នាក់​ក្នុង​ចំណោម​មនុស្ស​ទាំង​នោះ​បាន​ស្លាប់​។#អង្គ​ការ​សុខ​ភាព​ពិភព​លោក​ ប្រកាស​កាល​ពី​ខែ​សីហា​កន្លង​មក​នេះ​ថា ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​គ្រុន​ផ្តាសាយ​ A/H1N1 បាន​បញ្ចប់​ហើយ​ជិត​១​ឆ្នាំ​ ក្រោយ​វា​លេ​ច​ឡើង​នៅ​លើ​ពិភព​លោក​។ យោង​តាម​​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ថា ជំងឺ​គ្រុន​ផ្តាសាយ​ A/H1N1 បាន​សំលាប់​មនុស្ស​​សរុប​១៨.៤៥០​នាក់​ ៕