រូបភាពផ្នែកខាងក្រោយរបស់គំរូស្មាតហ្វូន ដែលត្រូវបានគេចាត់ទុកថាជា iPhone ជំនាន់ថ្មី បានឲ្យឃើញថាស្មាតហ្វូននេះ ប្រើប្រាស់អំពូល flash LED ពីរពណ៌ផ្សេងគ្នា។
ជាកស្តែងអំពូល flash LED របស់ម៉ូដែលនេះ មួយមានពណ៌លឿង និងមួយទៀតមានពណ៌ខៀវ។ តាម Gsmarena, កាលដែលបំពាក់អំពូល flash LED ពីរនេះ គឺដើម្បីអាប់ឌេតសមត្ថភាព White Balance របស់ iPhone 5S នៅពេលថតរូប។
បច្ចុប្បន្ននៅមិនទាន់ដឹងពីរបៀបនៃការដំណើរការរបស់អំពូល flash LED ទាំងពីរនេះនៅឡើយទេ។ មនុស្សមួយចំនួនបាននិយាយថា អំពូលទាំងពីរនឹងមានដំណើរការទន្ទឹមគ្នា ដើម្បីជួយឲ្យរូបភាពភ្លឺច្បាស់ និងបន្ថយនូវពណ៌លឿងៗតិចជាងមុន។ ក្នុងនោះដែរ មនុស្សមួយចំនួនទៀតបាននិយាយថា វានឹងត្រូវបិទបើកដោះដូរគ្នា ក្នុងពេលថតរូប HDR។

តាមព័ត៌មានចចាមអារាមមុននេះបានឲ្យដឹងថា iPhone ជំនាន់ថ្មីនឹងមានចាប់ពី 6 ដល់ 8 ពណ៌ផ្សេងគ្នា ដូចនឹង iPod Touch ដែរ។ ក្រៅពីនេះ ស្មាតហ្វូននឹងត្រូវបានបំពាក់នូវអេក្រង់ Retina+ ជាមួយបច្ចេកវិទ្យា IGZO ដែល Sharp ជាអ្នកផលិត។ តាមប្រភពមួយចំនួនពីតៃវ៉ាន់ បានសន្និដ្ឋាន iPhone 5S នឹងចាប់ផ្តើមផលិតចាប់ពីខែក្រោយ ដែលមានបរិមាណចាប់ពី 50.000 ដល់ 100.000 គ្រឿងដើម្បីឲ្យទាន់ពេលនៃការបង្ហាញខ្លួននៅត្រីមាសទី I/2013៕
ដោយ៖ សិលាប្រភព៖ VE