ជាមួយល្បឿនលក់ចេញ យ៉ាងជោគជ័យដូចសព្វថ្ងៃនេះ, Samsung សង្ឃឹមថា Galaxy Note II នឹងអាចសំរេចគោលដៅ ដោយអាចលក់ចេញបានចំនួន ១០ លានគ្រឿងក្នុងរយះពេល ៥ខែ។

គិតមកដល់ចុងឆ្នាំ ២០១២, Galaxy Note II របស់ Samsung ទទួលបានជោគជ័យយ៉ាងច្រើនសម្បើម។ ស្មាតហ្វូនទំហំធំនេះ សព្វថ្ងៃលក់ចេញបាន ១លានគ្រឿង នេះសំរាប់អតិថិជនជនជាតិកូរ៉េខាងត្បូង។ ក្នុងរយះពេលតែ ១ខែ ក្រោយពីការបញ្ចេញលក់ Samsung បានប្រកាសថា ខ្លួនបានលក់ Note II បានប្រហែល ៥លានគ្រឿង ជុំវិញពិភពលោក។

/

ជាមួយល្បឿននៃការលក់យ៉ាងលឿននេះ, Samsung សង្ឃឹមថា ប្រហែលប្រើតែរយះពេល ៤ ទៅ៥ខែ ក្រោយថ្ងៃបញ្ចេញលក់ប៉ុណ្ណោះ Galaxy Note II នឹងអាចសំរេចគោលដៅលក់បាន ១០លានគ្រឿង ក្នុងពេលដែល Galaxy Note I ត្រូវចំណាយពេលអស់ដល់ទៅ ១០ខែ ឯណោះ៕

ដោយ៖ សិលាប្រភព៖ zng