កាលពីថ្ងៃទី ០៥ ខែវិច្ឆិកា ម្សិលមិញនេះ គណនី @evleaks បានបង្ហោះនូវរូបភាព Press ដំបូងគេដែលត្រូវបានគេចាត់ទុកថាជា Nokia Lumia 525 ជំនាន់បន្ទាប់របស់ស្មាតហ្វូន Window Phone តំលៃថោក Lumia 520។ បើតាមរូបភាព យើងឃើញថា Lumia 525 នឹងនៅតែមានការរចនាម៉ូតតាមបែបស៊េរី Lumia រួមមានច្រើនពណ៌សម្រាប់ជ្រើសរើស ហើយតួសំបករបស់វា នៅតែធ្វើអំពី ជ័រ Polycarbonate។

/

ពេលវេលានៃការបង្ហាញខ្លួន Lumia 525 នៅមិនទាន់បានបង្ហើបឲ្យដឹង នៅឡើយទេ។ ប៉ុន្តែជាទម្លាប់ ពេលដែល @evleaks បានមានរូបភាព​ Press ហើយ គឺយើងអាចនឹងជិតបានឃើញនូវការបង្ហាញខ្លួនស្មាតហ្វូនតំលៃថោក មួយនេះ នៅលើទីផ្សារ ក្នុងពេលឆាប់ៗនេះហើយ។

/

លក្ខណៈសម្បត្តិចចាមអារាមមួយចំនួនរបស់ Lumia 525:

- អេក្រង់: LCD IPS 4 Resolution 800x480 pixel- ខ្នាតប្រវែង: 119,9 x 64 x 9,9 mm- ទម្ងន់: 124g- CPU: Snapdragon 400, Dual Core ល្បឿន 1GHz- RAM: 1GB- មេម៉ូរីក្នុង: 8GB, Support មេម៉ូរីក្រៅ microSD អតិបរមា 64GB, 7GB Free នៅលើ SkyDrive- Camera: 5MP, ថតវីដេអូ HD 720p នៅល្បឿន 30fps- ថ្ម: 1430mAh

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖

- ទស្សនាវីដេអូ រថយន្ត (ឡាន) ហោះ AeroMobil 2.5- គំនិតច្នៃប្រឌិត iPhone 6 អេក្រង់ធំ មិនមានប៊ូតុង Home យ៉ាងម៉េចដែរទៅ?- វីដេអូ Concept SmartWatch មាន Brand ឈ្មោះ Lumia ប្រើ Window Phone- លីឡា លើកជើងអីលើកយ៉ាងនេះ...លេចឥឡូវហើយ...!- Apple កំពុងពិសោធ iPad ធំដូច Laptop?

ប្រែសម្រួល៖ សិលាប្រភព៖ Tinhte & Vreview