ថ្មីៗនេះ បណ្តាគេហទំព័របច្ចេកវិទ្យាធំៗបានចុះផ្សាយព័ត៌មានឲ្យដឹងថា iPhone 5S នឹងបង្ហាញខ្លួននៅខែ 6/2013 មិនមែនខែ 9 និងខែ 10 ដូចកាលពីពីរឆ្នាំមុននោះទេ។

ស្មាតហ្វូននេះអាចនឹងត្រូវបំពាក់នូវកាមេរ៉ា SuperHD, ថ្មប្រើបានយូរជាងមុន, chip NFC និងប្រភេទអេក្រង់ IGZO Retina+។ ស្មាតហ្វូននេះអាចនឹងដាក់លក់ជាមួយនឹងពណ៌ជាច្រើនដូច iPod Touch បច្ចុប្បន្ន។

/ iPhone តំលៃថោកនឹងបង្ហាញខ្លួន រួមជាមួយ iPhone 5S ឆ្នាំក្រោយ

នៅក្នុងការប្រកាសកាលពីពេលថ្មីៗនេះ អ្នកវិភាគ Peter Misek បានឲ្យដឹងថា លទ្ធភាព Apple បង្ហាញខ្លួន iPhone តំលៃថោកនៅខែ 6/2013 រួមជាមួយ iPhone 5S គឺមានភាគរយខ្ពស់។ លោកបានបន្តថា iPhone តំលៃថោកនេះអាចបំពាក់នូវរូបសណ្ឋានប្រហែលនឹង iPhone 4 ដែរ។

ចាប់ពីពេល Tim Cook ធ្វើជា CEO នៅ Apple គាត់ធ្លាប់បានមាននិយាយថា ចង់នាំនូវផលិតផលApple ដល់ដៃអ្នកប្រើប្រាស់គ្រប់ៗគ្នា គឺមិនមែនសំរាប់តែអ្នកមានទ្រព្យច្រើនឡើយ៕

ដោយ៖ សិលាប្រភព៖ zng