ទីភ្នាក់ងារ​សារព័ត៌មាន​ពាក់កណ្តាល​ផ្លូវ​ការ​​​អ៊ីរ៉ង់​​រាយ​ការណ៍​ថា ប្រទេស​អ៊ីរ៉ង់​​ កាល​ពី​​​ព្រឹក​ថ្ងៃ​ទី​២៨ ធ្នូ បាន​ប្រហារ​ជីវិត​​ដោយ​ព្យួរ.ក​​បុរស​ម្នាក់ពី​បទ​ធ្វើ​​ចារ​កម្ម​ឱ្យ​ប្រទេស​អ៊ីស្រា​អែល ។ ​បុរស​​រូបនេះ​ឈ្មោះ Ali Akbar Siadat ត្រូវ​បាន​​ព្យួរ.ក​នៅ​ពន្ធនាគារ Evin ក្នុងទីក្រុង​​តេ​ហេរ៉ង់ ។#ឈ្មោះ Ali Akbar Siadat ត្រូវ​បាន​ចាប់​ខ្លួន​​នៅ​ក្នុង​​​ប្រទេស​​​​អ៊ីរ៉ង់​ កាលពីឆ្នាំ​​២០០៨ កន្លង​មក ​នៅពេល​​ព្យាយាម​រត់​ភៀស​ខ្លួន​​ចេញពី​ប្រទេស​​​នេះ​ ។ ​លោកត្រូវបានចោទប្រកាន់ពីបទ​​ធ្វើ​ចារ​កម្ម​​ឱ្យ​​ប្រទេសអ៊ីស្រាអែល ៕