អគ្គនាយកនៃរោងភាពយន្ដ លេជេន លោក ស៊ុង តេ បានថ្លែងថា រោងភាពយន្ដបានបញ្ចាំងខ្សែភាពយន្ដខ្សែចំនួនត្រឹមតែ ៦រឿងប៉ុណ្ណោះ ក្នុងចំណោម ខ្សែភាពយន្ដទាំង ១០៤រឿងដែលត្រូវបានបញ្ចាំង ចាប់ពីរោងភាពយន្ដនេះ ដំណើរការ។

width=452លោក ស៊ុង តេ​ អគ្គនាយកនៃរោងភាពយន្ដ លេជេន

កាលពីព្រឹកមិញនេះ​ នៅក្នុងផ្សារទំនើប​ស៊ីធីម៉ល រោងភាពយន្ដ លេជេន ត្រូវបានគេប្រកាសបើកសម្ពោធឱ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាថ្មី ដែលត្រូវបានហៅថា​ Legend 2.0 ។ លោក ស៊ុង តេ អគ្គនាយកនៃរោងភាពយន្ដ លេជេន មានប្រសាសន៍​នៅក្នុងកិច្ចសម្ភាសមួយជាមួយក្រុមអ្នកសារព័ត៌មាន ថា ប្រព័ន្ធថ្មីនេះ រួមមាន ប្រព័ន្ធភ្លើង សម្លេង និងប្រព័ន្ធ 3D ដែលទាំងនេះនឹងអនុញ្ញ ឱ្យទស្សនិកជន ទទួលបានបទពិសោធថ្មី និងអស្ចារ្យជាងមុន។

ជាមួយគ្នានេះដែរ នៅពេលត្រូវបានសួរពីការបញ្ចាំងខ្សែភាពយន្ដខ្មែរ អគ្គនាយក រោងភាព យន្ដ​ លេជេន ថ្លែងថា មកដល់ពេលនេះ រោងភាពយន្ដបានបញ្ចាំងខ្សែភាពយន្ដសរុប ១០៤ រឿង ដែលក្នុងនោះខ្សែភាពយន្ដខ្មែរ មានត្រឹមតែ ៦រឿងប៉ុណ្ណោះ។ លោកបន្ដថា វិស័យខ្សែភាពយន្ដ​ខ្មែរ​ បច្ចុប្បន្នកំពុងមានការរីកចម្រើន ប៉ុន្ដែក៏នៅមានការខ្វះខាតច្រើនផងដែរ ទោះយ៉ាងណាក៏ដោយ លោក ថ្លែងថា លោកនឹងខិតខំគាំទ្រដល់ខ្សែភាពយន្ដខ្មែរបន្ដទៀត​ ព្រោះថា រោងកុនគឺជាកន្លែងមួយមិនត្រឹមតែជាទីកម្សាន្ដនោះទេ វាគឺជាកន្លែងផ្សព្វផ្សាយនូវ​វប្បធម៌ ផងដែរ។

width=450ទស្សនិកជនជាច្រើន កំពុងរង់ចាំទិញសំបុត្រ ចូលទស្សនាភាពយន្ដ

សូមរំលឹកថា រោងភាពយន្ដ លេជេន ត្រូវបានចាប់ដំណើរការតាំងពីថ្ងៃទី ៧ កក្កដា ឆ្នាំ ២០១១ មកដល់ពេលនេះ រោងភាពយន្ដ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។ គិតជា​មធ្យម ក្នុងមួយឆ្នាំ លេជេន លក់សំបុតកុន បាន ២ម៉ឺនសំបុត្រ ហើយវាមានការកើនឡើង ប្រហែល ១៥% ក្នុងមួយឆ្នាំ។

width=458រោងភាពយន្ដ លេជេន កំពុងទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន

ទោះយ៉ាងណាក៏ដោយ ខ្សែភាពយន្ដខ្មែរ នៅមិនទាន់មានការពេញនិយម​ច្រើននៅឡើយ ពីសំណាក់ប្រជាជនខ្មែរ។ ប្រការនេះ បណ្ដាលមកពីកត្តាជាច្រើន ក្នុងនោះមានកត្តាសំខាន់ មួយដូចជា ការវាយលុករបស់ខ្សែភាពយន្ដបរទេស និងកង្វះខាតនៃគុណភាពខ្សែភាពយន្ដខ្មែរជាដើម៕

 

 

ដោយ ៖ សីហា