HTC នឹងដាក់លក់ 8X, model ខ្ពស់បំផុតនៃស៊េរី Window Phone 8 របស់ខ្លួននៅចុងខែវិច្ឆិកា ក្នុងតំលៃប្រហែល 660$។ ចំណែក HTC 8S នឹងបង្ហាញខ្លួនលើទីផ្សារនៅពាក់កណ្តាលខែធ្នូ ក្នុងតំលៃប្រហែល 360$។
HTC 8X មានអេក្រង់ទំហំ 4,3 កំរិតពន្លឺ HD។ វាត្រូវបានបំពាក់នូវ Chip Dual Core Qualcomm S4ល្បឿន 1,5 GHz, RAM 1GB និងមេម៉ូរីក្នុងទំហំ 16 GB។ HTC 8X បំពាក់នូវកាមេរ៉ាពីរគឺ កាមេរ៉ាក្រោយមានទំហំ 8 megapixel និងកាមេរ៉ាមុខមានទំហំ 2,1 megapixel ដែលកាមេរ៉ាទាំងពីរនេះសុទ្ធតែអាចថតវីដេអូ Full HD។

HTC 8X Window Phone 8
Model ដែលទាបជាងគឺ HTC 8S។ វាមានអេក្រង់ទំហំ 4 inch កំរិតពន្លឺ 480 x 800 pixel។ ស្មាតហ្វូននេះក៏បំពាក់នូវ Chip Dual Core Qualcomm S4 ប៉ុន្តែមានល្បឿនតែ 1 GHz, RAM 512 MB, មេម៉ូរីក្នុង 4 GB តែអាចបន្ថែមមេម៉ូរីក្រៅបាន។ HTC 8S មានកាមេរ៉ាតែនៅផ្នែកខាងក្រោយមួយប៉ុណ្ណោះដែលមានទំហំ 5 megapixel អាចថតវីដេអូប្រភេទ HD។


HTC 8S Window Phone 8
ដោយ៖ សិលាប្រភព៖ VE