ព័ត៌មានអន្តរជាតិ ៖ ខណៈពេលដែល UN រៀបចំនឹងចេញផ្សាយនូវរបាយការណ៍ ដែលទាក់ទិនទៅនឹងការសង្ស័យថា រដ្ឋាភិបាលប្រទេសស៊ីរី ពិតជាបានប្រើប្រាស់អាវុធគីមី ក្នុងការវាយប្រហារ ក្នុងក្រុង Damascus នោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បានគូសបញ្ជាក់អោយដឹងថា ប្រធានាធិបតី លោក Bashar Assad បានប្តេជ្ញាតាំងចិត្ត ក្នុងការប្រព្រឹត្តិឡើងនូវឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិជាច្រើន។

លោក បាន គីមូន បញ្ជាក់បន្ថែមថា ខ្ញុំជឿជាក់ថារបាយការណ៍នេះ នឹងមានពណ៌មានលើសលប់ ស្តែងអោយឃើញថារដ្ឋាភិបាលប្រទេសនេះ ពិតជាប្រើប្រាស់អាវុធគីមីក្នុងការវាយប្រហារសម្លាប់ជនស៊ីវិល ដល់ទៅ ជាង ១,៤០០ នាក់ កាលពីថ្ងៃទី ២១ ខែសីហា កន្លងទៅនេះ
នៅថ្ងៃច័ន្ទ សប្តាហ៍ក្រោយនេះ របាយការណ៍ត្រូវបានគេរំពឹងទុកថា នឹងត្រូវបញ្ជូនទៅ លោក បាន គីមូន ពីសំណាក់លោក Ake Sellstrom ជាមេក្រុម ដែលបានដឹកនាំក្រុមសង្កេតការណ៍សព្វាវុធរបស់ UN ចុះរកភស្តុតាង ស្តីពីការប្រើប្រាស់ជាតិគីមី ស៊ីរិន នៅក្នុងក្រុង Ghouta ។

មកទល់នឹងពេលនេះ ពុំទាន់មានព័ត៌មានលម្អិតស្តីពីរបាយការណ៍នោះនៅឡើយទេ ខណៈពេលដែលលោក Sellstrom មិនត្រូវបានអនុញ្ញាតអោយរាយការណ៍ថា នរណាម្នាក់ត្រូវទទួលខុសត្រូវ នៅក្នុងការវាយប្រហារលើកនេះនោះទេ។
យ៉ាងណាមិញ លោក បាន គីមូន មិនបានធ្វើការថ្កោលទោសទៅរដ្ឋាភិបាលលោក Assad ទាក់ទិននឹងការប្រហារនៅក្នុងក្រុង Ghouta នោះទេ តែលោកបាននិយាយបញ្ជាក់ថា ថ្នាក់ដឹកនាំប្រទេសស៊ីរី បានប្តេជ្ញាតាំងចិត្ត ក្នុងការប្រព្រឹត្តិឡើងនូវឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិជាច្រើន៕
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- រាប់សិបនាក់ បាត់ខ្លួន ខណៈមានការផ្ទុះឆេះ មន្ទីរពេទ្យរោគចិត្ត មួយកន្លែង- ខណៈនេះ កំពុងផ្ទុះអាវុធ នៅឯស្ថានកុងស៊ុល សហរដ្ឋអាមេរិក ប្រចាំប្រទេស អាហ្វហ្គានីស្ថាន- ដេកគុក មួយជីវិត ខណៈបាញ់សម្លាប់ក្មេងតូច ព្រោះប្លន់លុយ មិនបានសម្រេច- ៩/១១ អាមេរិក រំលឹកខួប ១២ ឆ្នាំ នៃការសោកនាដកម្មថ្ងៃ ១១ កញ្ញា
ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ