កោះកុង៖ នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹកខ្មែរ នៅម៉ោង២រសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៥នេះ បានដឹកនាំកងទ័ពជើងទឹកជាច្រើននាក់ ចុះទៅដេញជនជាតិវៀតណាម ជាច្រើននាក់ ដែលបានប្រ មូលផ្តុំគ្នាប្រារព្ធពិធីសាសនា និងអង្គុយសមាធិនៅលើកោះខ្មែរមួយស្ថិតនៅក្នុងខេត្តកោះកុង។

បើយោងតាមសេចក្តីរាយការណ៍ពីអ្នកយកព័ត៌មានរបស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលបានចុះយកព័ត៌ មានក្នុងប្រតិបត្តិការដេញជនជាតិវៀតណាមនេះ បានឲ្យដឹងថា កោះ ដែលជនជាតិវៀតណាម នាំគ្នាទៅធ្វើពិធី សាសនា និងសាងសង់រូបសំណាកព្រះនាងគង់សាអ៊ីម ដើម្បីធ្វើពិធីគោរពបូជានោះ សិ្ថតនៅតំបន់កោះកុងក្រៅ ត្រង់ចំណុចចំការដូងទី៤ ក្នុងឃុំកាពិ ស្រុកកោះកុង ខេត្តកោះកុង មានចំងាយប្រមាណ ២០គីឡូម៉ែត្រពីទីរួមខេត្តកោះកុង។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងទៀតថា នៅកោះនោះ មានជនជាតិវៀតណាមជាច្រើននាក់ បាននាំគ្នាទៅ បោះតង់ និងសាងសង់កន្លែងស្នាក់នៅ ដើម្បីប្រារព្ធពិធីតាមបែបសាសនារបស់ពួកគេ។ ការមកតាំងលំនៅធ្វើពិធី សាសនារបស់ជនជាតិវៀតណាមនេះ បានកើតមានជាច្រើនខែមកហើយ ដោយពួកគេមិនបានសុំការអនុញ្ញាតពី អាជ្ញាធរនោះឡើយ៕

/

/

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល