ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ៧ នាក់បានស្លាប់បាត់បង់ជីវិត ខណៈ ១០នាក់ផ្សេងទៀត ត្រូវបានគេជឿថា អាចនឹងជាប់គាំងនៅក្រោមគំនរថ្មបាក់បែក បន្ទាប់ពីសំណង់អាគារលំនៅស្ថានរបស់ប្រជាពលរដ្ឋពីរខ្នង បានដួលរលំ នៅឯភាគខាងលិច ប្រទេសឥណ្ឌា នេះបើតាមការអោយដឹងពីអាជ្ញាធរ ក្នុងស្រុក កាលពីព្រឹកមិញនេះ ។

ក្រុមបុគ្គលិកជាអ្នកជួយសង្គ្រោះបន្ទាន់ ក៏កំពុងតែចេញយុទ្ធនាការ ជួយសង្គ្រោះរបស់ខ្លួនដោយធ្វើការរុករកក្រុមមនុស្សដែលបានបាត់ខ្លួន នៅក្រោមគំនរថ្មបាក់បែក សំណង់អាគារកំពស់ ៣ ជាន់ទាំងពីរនេះ។ ដោយឡែក បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស CNN បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា ករណីដួលរលំអាគារខាងលើនេះបានកើតឡើង នៅឯស្រុក Vadodara រដ្ឋ Gujarat ភាគខាងលិច ប្រទេសឥណ្ឌា។

យ៉ាងណាមិញ បើយោងតាមសម្តីលោក Vinod Rao អ្នកគ្រប់គ្រងកំពូលថ្នាក់ស្រុកអោយដឹងថា ក្នុងឧបទ្ទេវហេតុលើកនេះ មិនត្រឹមតែមានមនុស្សស្លាប់បាត់បង់ជីវិត និងបាត់ខ្លួនប៉ុណ្ណោះទេ តែក៏មានមនុស្ស ៧ នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និងស្រាលផងដែរ ក្រោយពីការបាក់រលំអាគារទាំងពីរនេះ កាលពីព្រឹកមិញ វេលាម៉ោង ប្រមាណជាង ៥ទាបភ្លឺ។
ប្រភពសារព័ត៌មានដដែលបន្ថែមថា អាជ្ញាធរមានសមត្តកិច្ចប្រចាំតំបន់ ក៏កំពុងតែធ្វើការតាមដានស៊ើបអង្កេត រកមូលហេតុនៃការបាក់រលំអាគារទាំងពីរ ដែលមានវ័យ ១៣ឆ្នាំនេះ៕
* ព័ត៌មានអន្តរជាតិផ្សេងទៀត មាននៅខាងក្រោម ៖
- រកឃើញរូងភ្នំអាថ៍កំបាំង រាប់ម៉ឺន បន្សល់ទុក ពីសម័យបុរាណ (មានវីដេអូ)- អណោចអធម ៖ ក្មេងប្រុសតូច ត្រូវជនអគតិ ខ្វះភ្នែកបាត់ ក្រោយចាប់ជំរិត (មានវីដេអូ)- បទពិសោធន៍ថ្មី ភ្នែកនៅកញ្ជឹង ក ៖ ក្រុមភ្ញៀវទេសចរ លុកលុយដល់ ទីស្នាក់អាស្រ័យ តោកំណាច- វីដេអូមួយនេះ ជាសញ្ញាណលេចចេញ នូវសត្វចម្លែកសមុទ្រ ឬ?
ដោយ ៖ ពិសិដ្ឋប្រភព ៖ CNN