អ្នករចនាម៉ូតពីររូបគឺ Nickolay Lamm និង Matteo Gianni បានរចនារូបរាង iPhone តំលៃថោកដែលមានច្រើនពណ៌ស្រស់ស្អាត ទៅតាមព័ត៌មានចចាមអារាម កាលពីពេលមុន។
Apple ត្រូវបានគេចចាមអារាមថា កំពុងតែអភិវឌ្ឍគំរូ iPhone តំលៃថោក ដែលមានគោលដៅវាយលុកទៅលើទីផ្សារដែលកំពុងអភិឌ្ឍ។ សូម្បីតែបណ្តាកាសែតធំៗដូចជា កាសែត Wall ក៏បានចេញនូវព័ត៌មានស្តីពី iPhone តំលៃថោក ជិតបង្ហាញខ្លួនដែរ។ នេះអាចជាឱកាសដើម្បីឲ្យ Appleពង្រីកប្រព័ន្ធប្រតិបត្តិការ iOS កាន់តែធំទូលាយឡើង ទប់ទល់នឹងគូប្រកួតផ្សេងៗដូចជា Samsungជាដើម។
យោងតាមបណ្តាព័ត៌មានចចាមអារាមពី iPhone តំលៃថោក អ្នករចនាម៉ូតពីររូប គឺលោក Nickolay Lamm និង Matteo Gianni បានបង្កើតចេញនូវរូបភាពបណ្តា Version ដ៏សែនស្អាត ពីឧបករណ៍ចចាមអារាមនេះ។ សូមទស្សនារូបភាពដូចខាងក្រោម ៖








ដោយ៖ សិលាប្រភព៖ Zng