អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា នៅឯប្រទេសអង់គ្លេសឯណ្ណោះវិញ មានមនុស្សប្រុស ស្រី ចាស់ក្មេង កំលោះក្រមុំរាប់ពាន់អ្នក បាននាំគ្នាស្រាតខោអាវ រត់សំដៅទៅក្នុងសមុទ្រ ដើម្បីលែងកីឡាសប្បាយៗប្រចាំឆ្នាំរបស់ជាតិគេ។

ប្រភពដដែលបានអោយដឹងថា រឿងរ៉ាងនេះ បានកើតឡើង ក្នុងដែនសមុទ្រ Tenbly ក្រុងPembrokeshire ភាគនិរតីនៃក្រុង Wales របស់ចក្រភពអង់គ្លេស។

លោក Phil Harrop មានវ័យ ៣៧ឆ្នាំ គឺជាមនុស្សម្នាក់ ដែលបានចូលរួម ក្នុងកម្មវិធីនេះ បាននិយាយដឹងថា កម្មវិធីនេះ គឺគេអោយឈ្មោះថា Boxing Day for Fun ជាប្រភេទកម្មវិធីមួយ ដែលគេនាំគ្នាបង្កើតឡើង អោយមានភាពសប្បាយ ដោយក្នុងនោះ មានការលែងកីឡាជាច្រើនប្រភេទដូចជា ការចាប់អោបគ្នា និងកីឡាបាល់ទះជាដើម។


គាត់បានបន្ដថា កម្មវិធីបុណ្យនោះ ភាគច្រើន គឺគេតែងតែ ទៅជាមួយដៃគូរស្នេហារបស់គេហើយរូបលោក ក៏នាំសង្សាររបស់លោកទៅជាមួយដែរ៕
ដោយ៖ វត្ដីប្រភព៖ newsday