នាង Miley Cryrus មានអារម្មណ៏រីករាយនិងរំភើបយ៉ាងខ្លាំងក្រោយពីរូបនាងផ្ទាល់បានភ្ជាប់ពាក្យជាមួយនិងលោក Liam Hemsworth ដែលជាតារាសម្តែងសញ្ជាតិអូស្រ្តាលី។
នាង Miley Cyrus និងលោក LIam HemsworthMiley Cyrus ដែលជាតារាសម្តែងក៏ដូចជាអ្នកចម្រៀងដែលមានវ័យ១៩ឆ្នាំ ត្រូវបានគេតាមប្រមាញ់រូបរបស់នាងកាលពីម្សិលមិញ ហើយនាងក៏និយាយទៅកាន់អ្នកគាំទ្ររបស់នាងផងដែរថា៖ ខ្ញុំមានអារម្មណ៏ថាក្តីសុបិន្តរបស់ខ្ញុំកំពុងតែក្លាយជាការពិត។ តារាសម្តែងប្រុសក្នុងរឿង The Hunger Gameស្នើសុំភ្ជាប់ពាក្យជាមួយនាងកាលពីថ្ងៃទី៣១ ខែឧសភាកន្លងទៅដោយបំពាក់ជញ្ជៀនពេជ្រ ៣,៥ការ៉ត ដែលជាការច្នៃម៉ូតពី Neil Lane ។ បើយោងតាមអ្នករចនាម៉ូតរូបនេះ បានប្រាប់ដល់គេហទំព័រ People.com អោយដឹងថា ជញ្ជៀនពេជ្រនេះរុំដោយមាស១៨ការ៉ាត មានក្បាច់សាំញ៉ាំជាច្រើនដែលត្រូវបានដាំពេជ្រ និងនៅចំកណ្តាលបានដាំដោយត្បូងពេជ្រដែលមានអំឡុងឆ្នាំ១៨៨០-១៨៩០។ គាត់បាននិយាយបន្ថែមថា លោក Hemsworth ពិតជាមានអារម្មណ៏រីករាយជាមួយនិងលទ្ធផលវាជាចុងក្រោយដែលវាធ្វើបានរួចរាល់ស្របពេលការស្មើសុំភ្ជាប់ពាក្យកាលពីអាទិត្យមុន។ រីឯនាង Miley ដែលមានវ័យ១៩ឆ្នាំនោះក៏បាននិយាយទៅកាន់ទស្សានវដ្តី People ផងដែរថា៖ ខ្ញុំពិតជាមានអារម្មណ៏សប្បាយរីករាយនិងការភ្ជាប់ពាក្យនេះ ហើយខ្ញុំក៏កំពុងទន្ទឹងរង់ចាំជីវិតក្នុងការរស់នៅជាមួយគាត់។ នាងក៏បាននិយាយបន្តទៀតផងដែរថា៖ ខ្ញុំស្រលាញ់លោកថ្ងៃនេះច្រើនជាងម្សិលមិញ ហើយខ្ញុំស្រលាញ់លោកថ្ងៃនេះនៅតិចជាងថ្ងៃស្អែកជីវិតរបស់ពួកយើងពិតជាមានន័យនិងស្រស់ថា្លមែនទែន នេះជាសម្តីដ៏ផ្អែមល្អែមដែលចេញពីមាត់នាង Miley ។ អរគុណនូវក្តីស្រលាញ់របស់អ្នកទាំងអស់គ្នា ថ្ងៃនេះខ្ញុំពិតជាមានអារម្មណ៏សប្បាយរីករាយណាស់ក្នុងការចែករំលែកនូវពត៌មានមួយនេះ ខ្ញុំនៅតែមានអារម្មណ៏ថា ក្តីសុបិន្តរបស់ខ្ញុំក្លាយជាការពិត រីករាយថ្ងៃថ្មីទាំងអស់គ្នាណា៎ ទាំងនេះជាសម្តីរបស់ Miley និយាយទៅកាន់អ្នកគាំទ្ររបស់នាង។
បើតាមរបាយការណ៏បានអោយដឹងថា ឪពុកម្តាយរបស់ Miley គឺ Billy Ray និង Tish បានចាត់ទុកលោក Liam ដូចជាសមាជិកគ្រួសារមួយបាត់ទៅហើយ។ ហើយឪពុករបស់លោក Liam ក៏បាននិយាយក៏ដូចជាសរសេរនៅលើគេហទំព័រ Twitter អោយដឹងថា៖ អ្វីដែលប៉ាសង្ឃឹមនិងជឿជាក់គឺចង់ឃើញកូនសំរេចក្តីសុបិន្ត មានសុភមង្គល និងមានក្តីស្នឹហ៏ពិត។ គូស្នេហ៏មួយគូរនេះបានជួបគ្នា ខណៈពេលដែលពួកគេបានសម្តែងរួមគ្នានៅក្នុងរឿង The Last Song ក្នុងឆ្នាំ២០០៩។
ឈុតមួយដែលពួកគេសម្តែងរួមគ្នានៅក្នុងរឿង The Last Songលោក Liam បានតាំងចិត្តធ្វើយ៉ាងណាអោយក្លាយជាអ្នកសម្តែងអាជីព តែដោយសារភាពស្និទ្ធស្នាលពួកគេក៏បានលង់ស្នេហ៏និងគ្នា។ អ្វីដែលបានកើតឡើង វាបានចាប់ផ្តើមតាំងពីពេលនោះមក។ លោក Liam បាននិយាយថា៖ នាងបានធ្វើអោយខ្ញុំមានភាពរីករាយ ហើយពួកយើងក៏បានលង់ស្រលាញ់គ្នា ស្របពេលដែលពួកយើងសម្តែងនៅក្នុងរឿងនោះ ជាគូស្នេហ៏និងគ្នា។ ដំបូងទំនាក់ទំនងរបស់ពួកខ្ញុំមិនសូវរលូនប៉ុន្មានទេ ដែលពួកយើងបានបែកបាក់គ្នាកាលពីខែសីហា ២០១០ ប៉ុន្តែពួកយើងបានត្រូវគ្នាវិញនៅខែបន្ទាប់។ នាង Miley ដែលជាអតីតតារាសម្តែង Hannah Montana គឺជានារីម្នាក់ដែលរូបប្រាក់ចំណូលបានច្រើន ហើយក៏បានក្លាយជាអ្នកមានវ័យក្មេងមួយក្នុងចំណោម១០នាក់ នៅក្នុង Hollywood ដែលកាលពីឆ្នាំមុននាងបានរកប្រាក់ចំណូលដល់ទៅ ១២០លានដុល្លារ។ ទន្ទឹមនិងនេះ វីដេអូខាងក្រោមគឺជាបទចម្រៀងដែលមាននៅក្នុងខ្សែភាពយន្ត The Last Song និងមានចំណងជើងថា When I Look At You ដែលពួកគេបានសម្តែងរួមគ្នា និងបានលង់ស្រឡាញ់គ្នាតាំងពីពេលនោះមក សូមទស្សនាទាំងអស់គ្នា ៖
ដោយ ៖ មង្គលប្រភព ៖ dailymail