ប៉ូលិស​​អ៊ីតាលី​កាលពីថ្ងៃទី​២៧ ធ្នូ បានដោះ​​កញ្ចប់​គ្រឿងផ្ទុះ​​មួយចេញ​​នៅ​ឯ​ស្ថានទូត​ក្រិច​​ប្រចាំ​​ទីក្រុងរ៉ូម​ ៤​ថ្ងៃ​​​ក្រោយ​ការ​ផ្ទុះ​​​កញ្ចប់​គ្រឿង​ផ្ទុះ​​២ ក្នុងស្ថាន​​តំណាង​ការទូត​​ស្វីស និង​ឈីលី​​ដែល​​បណ្តាល​ឱ្យ​មនុស្ស​​​២​នាក់​ត្រូវរបួស ។​ កញ្ចប់​សង្ស័យ​ដទៃៗ​ទៀត​ត្រូវបាន​រក​ឃើញ​​នា​ថ្ងៃ​នេះ ក្នុង​ស្ថានទូត​​​​វេណេហ្ស៊ុយអេឡា​​ ដាណឺ​ម៉ាក់​ ម៉ូណាកូ ​គូវ៉ែត និង​​អាល់​​បានី នៅក្រុងរ៉ូម ​ព្រមទាំង​​ស្ថានទូត​ហ្វាំង​ឡង់​​​ប្រចាំ​​បុរី​វ៉ា​ទីកង់ ។ ​ក៏ប៉ុន្តែ​​ពួក​អ្នក​​ដោះមីន​នៃប៉ូលិស​​អ៊ីតាលី​​​ចាត់ទុក​​កញ្ចប់​​​ទាំង​នេះ​​ថា ជា​ការ​ប្រកាស​អាសន្ន​ខុស​ទេ ។#អាជ្ញាធរ​អ៊ីតាលី​​ឱ្យ​​ដឹង​ថា កញ្ចប់គ្រឿង​ផ្ទុះ​​​ដែល​ដោះចេញ​នៅស្ថានទូត​ក្រិច​​មានលក្ខណៈ​​​ប្រហាក់ប្រហែល​​គ្នាទៅនឹង​​កញ្ចប់​​​គ្រឿ ង​ផ្ទុះ​​​ដែល​បាន​ផ្ទុះ​​កាលពីថ្ងៃទី​​២៣ ធ្នូ កន្លង​មកនេះ ក្នុង​ស្ថានទូត​​ស្វីស និង​ឈីលី ​ព្រមទាំង​​កញ្ចប់គ្រឿង​​ផ្ទុះ​​ដែលរកឃើញ​​ក្នុងមេត្រូ​​គ្មាន​​​មនុស្ស​ជិះ​មួយ​​កាល​ពី​សប្តាហ៍​​ម ុន ។ ​ការ​ផ្ទុះ​​២លើក​​​មុន​កាលពី​ថ្ងៃទី​​២៣ ធ្នូ ​អះអាង​​​ទទួលខុសត្រូវ​​ដោយក្រុម​ជន​ខិលខូច​​អ៊ីតាលី​​មួយក្រុម​ ដែលហៅ​ខ្លួន​ថា ក្រុម​សហព័ន្ធ​​​អនាធិបតេយ្យ​​ក្រៅ​​​ផ្លូវ​ការ FAI ៕