គ្រោះថ្នាក់៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយ កាលពីពេលថ្មីៗនេះថា មានអ្នកទេសចរ    បានទូរសព្ទទៅក្រុមប៉ូលីស ដោយគេបានប្រទះឃើញសាកសពមនុស្សដេកស្លាប់ នៅតាមមាត់ទន្លេ ចំនួនពីរ ក្នុងនោះគឺមានបុរសម្នាក់ និងស្រ្ដីម្នាក់។

width=453រឿងរ៉ាវនេះ បានកើតឡើងនៅឯសួនមួយកន្លែង នៃមាត់ទន្លេ Jesus Green ទីក្រុង Cambridge ប្រទេសអង់គ្លេស។ ក្នុងរូបភាពដដែលនេះ ​​ អ្វីដែលធ្វើអោយមនុស្ស ជាច្រើនមានការភ្ងាក់ផ្អើល និងងឿងឆ្ងល់គឺ គេមានឃើញមនុស្សស្លាប់នៅទីនេះ តែហេតុអ្វីបាន ជាមានភ្ងៀវទេសចរ   ចូលទៅអង្គុយលេង  យ៉ាងសប្បាយនៅទីនោះទៀត? ឬមួយ ពួកគេមិនដឹង?

width=453

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមប៉ូលីស នៅមិនទាន់ដឹងពីអត្ដសញ្ញាណ អ្នកស្លាប់ទាំងពីរនោះទេ ហើយការសន្និដ្ឋាន ដែលនាំអោយមានមូលហេតុ នៃការស្លាប់របស់អ្នកទាំងពីរ ក៏នៅមិនទាន់ប្រាកដដែរ។ តែជំហ៊ានដំបូង គឺថា អ្នកទាំងពីរអាចស្លាប់ដោយសារគ្រឿងស្រវឹង និងមានការលេបថ្នាំបន្ថែម  មិនតែប៉ុណ្ណោះ ពួកគេ បានស្ថិតនៅក្រោមកំដៅ ដែលមានសីតុណ្ហភាពខ្ពស់ទៀតផង។

ជាមួយគ្នានេះផងដែរ ក៏មានបុរសម្នាក់ផ្សេងទៀត ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ ដែលគឺជឿថា បុរសនោះ ជាក្រុមរបស់អ្នកស្លាប់ ពីរនាក់ខាងលើ៕

ដោយ៖ នារីប្រភព៖ dailymail