គណនី Twitter @Evleaks (មនុស្សដំបូងគេ ដែលធ្លាប់ប្រកាសបង្ហាញរូបភាពផ្លូវការរបស់ HTC One) ទើបតែធ្វើឲ្យមានការចាប់អារម្មណ៍មួយ ដោយបានបង្ហាញពីរូបភាពមួយដែលត្រូវបានចាត់ទុកថាជា HTC M4 ឈ្មោះកូដរបស់ស្មាតហ្វូនស៊េរីមធ្យម ដែលមានរូបរាងខាងក្រៅនិង Features ស្រដៀងនឹង HTC One (M7) ។

រូបភាពស្តីពី HTC M4 ដែលទើបតែធ្លាយចេញនេះ យើងឃើញថាមានការរចនាម៉ូតដូចនឹង One ជាមួយការរចនាម៉ូតដោះសំបកមិនបាន។ ផ្នែកខាងមុខមាន Speaker Stereo ស្ថិតនៅផ្នែកខាងលើ និងខាងក្រោមអេក្រង់, ប៊ូតុង Home ត្រូវបានដាក់នៅផ្នែកខាងស្តាំដៃជិត logo HTC។ រន្ធដាក់ microSIM និងផ្នែកគែមៗនៃ M4 មើលទៅស្រដៀងទៅនឹងការរចនាម៉ូតនៅលើ HTC One ស្ទើរទាំងអស់។

ផ្នែកខាងក្រោយរបស់ smartphone HTC ថ្មីនេះ មានរាងកោងបន្តិច ជាមួយទីតាំងកាមេរ៉ា និង logo Beats Audio ដូច One, ជាក់ស្តែងទីតាំងរបស់អំពូល Flash គឺខុសគ្នា។ ប៉ុន្តែរូបភាព នៅមិនទាន់ដឹងថា ផលិតផលឈ្មោះ M4 នេះប្រើប្រាស់សំបកធើ្វពីអាលុយមីញ៉ូមដូចនៅលើ One ឬគ្រាន់តែជាសំបកជ័រ Polycarbonate នោះឡើយ។

/

តាម Phone Arena, M4 នឹងជា Version មានរូប​សណ្ឋានទាបជាង និងថោកជាង បើប្រៀបជាមួយ One។ វាអាចបំពាក់នូវអេក្រង់ 4,3 inch កំរិតពន្លឺ 720p, chip dual core, មេម៉ូរីក្នុង 16 GB និងមានថ្ម 1.700 mAh។ ចំណែក RAM នៅតែមានទំហំ 2 GB និង camera នឹងបំពាក់បច្ចេកវិទ្យា UltraPixel ដូចនៅលើ One។

បច្ចុប្បន្ន ក្រុមហ៊ុនទូរស័ព្ទតៃវ៉ាន់ នៅមិនទាន់បង្ហាញ ឬបញ្ជាក់ពីព័ត៌មានណាមួយស្តីពី HTC M4 នៅឡើយទេ៕

ដោយ៖ សិលាប្រភព៖ VE