ព័ត៌មានអន្តរជាតិ ៖ មេដឹកនាំប្រទេសស៊ីរី លោក Bashar al Assad បានគូសបញ្ជាក់អំឡុងនៃកិច្ចសម្ភាសន៍ទូរទស្សន៍ Fox News  អោយដឹងថា   វាមិនមែនជាការងាយស្រួលនោះទេពោលគឺមានលក្ខណៈស្មុគស្មាញ  ត្រូវការបច្ចេកទេស  និងចំណាយពេលេវលាយ៉ាងហោចណាស់ក៏មួយឆ្នាំ និងលុយមួយចំនួនផ្សេងទៀត  ដើម្បីអាចធ្វើទៅបានក្នុងការបំផ្លាញឃ្លាំងអាវុធគីមីរបស់ខ្លួន។

លើសពីនេះ ប្រភពសារព័ត៌មានដដែលក៏បានដកស្រង់សម្តីមេដឹកនាំរូបនេះបន្ថែមផងដែរថា រាល់ការសម្រេចចិត្តរបស់គាត់  មិនផ្តើមចេញពីការគំរាមគំហែងដោយប្រើកម្លាំងយោធារបស់សហរដ្ឋអាមេរិកនោះទេ។ ពិតណាស់ មានការយល់ច្រឡំថា ពួកយើងបានយល់ព្រមក៏ដូចជាឯកភាពជាមួយនឹងកិច្ចព្រមព្រៀងរបស់សហរដ្ឋអាមេរិក លោក Assad បានប្រាប់ដល់សារព័ត៌មានបរទេស អាមេរិក ។

មិនត្រឹមតែប៉ុណ្ណោះ លោក Assad អះអាងបន្ថែមថា របាយការណ៍ដែលបានចេញផ្សាយដោយអង្កការសហប្រជាជាតិ ថាពិតជាបានរកឃើញភស្តុតាងការប្រើប្រាស់នូវអាវុធគីមី ស៊ីរិន នៅក្នុងការវាយប្រហារកាលពីពេលកន្លងទៅ   មិនពិតនោះទេ​   ហើយគាត់ក៏បានបដិសេធនៅនឹងការទទួលខុសត្រូវក្នុងរបបដឹកនាំរបស់គាត់ផងដែរ។

width=434

សេចក្តីថ្លែងការណ៍របស់មេដឹកនាំរូបនេះ បានចេញផ្សាយអោយដឹង  បន្ទាប់ពីមានសេចក្តីរាយការណ៍មន្រ្តីការទូតជាន់ខ្ពស់របស់រុស្ស៊ី បាននិយាយអោយដឹងថាក្រុង Damascusនឹងបិទការបេជ្ញាក្នុងការប្រើប្រាស់អាវុធគីមីរបស់ខ្លួន នាពាក់កណ្តាលឆ្នាំ ២០១៤ ។

បន្ទាប់ពីមានជំនួបពិភាក្សានៅក្នុងប្រទេសស៊ី រី  អនុរដ្ឋមន្រ្តីការបរទេស  លោក  SergeiRyabkov បានគូសបញ្ជាក់អោយដឹងថា  លោកប្រធាធិបតី  Assad  ពិតជាមានប្រតិកម្មអវិជ្ជមានក្នុងការគាំទ្រនូវគម្រោងបោះបង់ចោលនូវសព្វាវុធគីមីរបស់ខ្លួន។

មិនត្រឹមតែប៉ុណ្ណោះ   អនុរដ្ឋមន្រ្តី  ក្រសួងការបរទេសរូបនេះ     ក៏បានអះអាងបន្ថែមថារដ្ឋមន្រ្តីប្រទេសនេះ ក៏បានបង្ហាញនូវភស្តុតាងមួយចំនួន   ថាគាត់ពិតជាបានប្រើប្រាស់អាវុធគីមី ស៊ីរិន  ក្នុងការវាយប្រហារលើកនោះមែន  ខណៈគាត់ក៏មានការរិះគន់ទៅនឹងអង្កការសហប្រជាជាតិ     ក្នុងការដើរទៅមុខតែម្នាក់ឯង  ស្តីពីរបាយការណ៍នៃការវាយប្រហារអាវុធគីមី ៕

* ព័ត៌មានអន្តរជាតិ ចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- រស់នៅទាំងភ័យព្រួយ ខណៈប្រឈមនឹងហានិភ័យ ព្រោះក្រពើឡើងគោក តាមជំនន់ទឹកភ្លៀង (មានវីដេអូ)

- ១៥ នាក់រងរបួស ខណៈមានការផ្ទុះឆេះ នាវាមុជទឹក នុយក្លេអ៊ែរ មួយគ្រឿង- ផ្អើលពេញហ្វេសប៊ុក ខណៈប្រទះឃើញ វីដេអូ ប្រមាញ់បានបាឡែនយក្ស ទម្ងន់ ៧០០០ គ.ក- រកឃើញ គ្រោងឆ្អឹងមនុស្ស ៥ នាក់ នៅក្នុងរថយន្ត នៅឯបាតបឹង (មានវីដេអូ)- អោយតែបានទៅរៀន ឆ្លងកាត់មហាឧបសគ្គ ដ៏គ្រោះថ្នាក់ ប្រឈមនឹងហានិភ័យ ក៏នៅតែជំនះ

ដោយ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ