កាលពីថ្ងៃទី​០៩ ខែតុលា ឆ្នាំ២០១២ ក្រុមហ៊ុន Nokia ប្រចាំប្រទេសកម្ពុជាបានរៀបចំនូវការបង្ហាញទូរស័ព្ទស្មាតហ្វូនស៊េរីអាហ្សាថ្មីមួយទៀតដែលមានឈ្មោះថា Nokia Asha 308 ។ ទូរស័ព្ទដៃស្មាតហ្វូននេះជាទូរស័ព្ទដែលមានស៊ីមពីរ ថាច់ស្រ្គីន ងាយស្រូលប្រើមានហ្គេមរហូតទៅដល់៤០ហ្គេមនៅក្នុងទូរស័ព្ទដៃស្រាប់ មិនតែប៉ុណ្ណោះអ៊ីនធឺណេតលឿនជាងទូរស័ព្ទដ៍ទៃទៀត៣​ដង ។

ដើម្បីញ៉ាំងអោយកម្មវិធីដាក់តាំងបង្ហាញនេះកាន់តែមានភាព រីករាយ ទាក់ទាញ ជិតស្និទ្ធ មិត្តភាព និងចូលរួមចំនែកក្នុងការចូលរួមលេងកីឡាដើម្បីសុខភាព ក្រុមហ៊ុនNokia បានផ្តួចផ្តើមនូវគំនិតនៃការប្រកួតបាល់ទាត់ជាលក្ខណៈមិត្តភាព រវាងអ្នកសារព័ត៌មានទាំងអស់ ដែលបានអញ្ជើញអោយចូលរួមនៅក្នុងថ្ងៃនោះ។ កម្មវិធីដាក់តាំងបង្ហាញក៏ដូចជាការប្រកួតបាល់ទាត់មិត្តភាពនេះត្រូវបានរៀបចំឡើង នៅក្លឹបកីឡាបាល់ទាត់ហ្វូតសាលឆាមពានដោយមានអ្នកចូលរួមមកពីតំណាងក្រុមហ៊ុន Nokia ប្រចាំតំបន់ក្រុមហ៊ុន Nokia ប្រចាំប្រទេសកម្ពុជា និងបងប្អូនអ្នកសារព័ត៌មានក្នុងស្រុកដែលអញ្ជើញមកពីស្ថានីយ៍ទូរទស្សន៍ កាសែត ទស្សនាវដ្តីជាច្រើនរូប។ ការប្រកួតបាល់ទាត់ជាលក្ខណៈមិត្តភាពនេះត្រូវបានបែងចែកជាបួនក្រុមដែលក្រុមនីមួយៗមានកីឡាករចំនួន៧នាក់ដោយធ្វើការប្រកួតជម្រុះ។ ចំណែកក្រុមដែលឈ្នះនៅតង់ទីមួយត្រូវទៅជួបប្រកួតនៅតង់ទីពីរទៀតដើម្បីដណ្តើមយក ពានរង្វាន់ជើងឯកបាល់ទាត់ និង SMART PHONE NOKIA ASHA 308

ការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពនេះលេខមួយបានទៅលើក្រុមទី៤ ដែលអញ្ជើញមកពីស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ បាយ័ន ហង្សមាស សារព័ត៌មានស៊ីនជីវដេលី និងទស្សនាវដ្តីទីក្រុងព័ត៌មានវិទ្យា ដែលបានក្លាយជា ជើងឯកបាល់ទាត់ជាមួយ និង​ SMART PHONE NOKIA ASHA 308ដោយទទួលបានពានរង្វាន់មួយ និងទូរស័ព្ទ​ Smart​​ Phone Nokia Asha 308 ម្នាក់មួយគ្រឿងផងដែរ៕

/

ដោយ៖ សិលាប្រភព៖ NOKIA