ពេលលេចលឺព័ត៌មានថា iPhone ជំនាន់បន្ទាប់ (iPhone 5S) ត្រូវបាន Support ជាមួយ OS X,បណ្តា iFan បានច្នៃប្រឌិតនូវវីដេអូមួយ ស្តីពីដំណើរការនៃប្រព័ន្ធប្រតិបត្តិការនេះ នៅលើឧប-ករណ៍ដែលប្រើ iOS ថ្មី។

ពេលចាប់ផ្តើមដំណើរការ Application ពិសេសមួយ, iPhone 5S នឹងស្នើឲ្យម្ចាស់ដាក់វានៅលើផ្ទៃរាបស្មើណាមួយ។ បន្ទាប់មក វាក៏ប្រែរូបកាយដោយស្វ័យប្រវត្តិ ដោយបញ្ឈរអេក្រង់ឡើងបន្តិច ហើយអំពូល Slide ដែលស្ថិតនៅជ្រុងទាំងបួននៃស្មាតហ្វូន ក៏ចាប់ផ្តើមដំណើរការ ដោយ Slide ពីរបង្ហាញរូបភាពជាអេក្រង់ និងពីរទៀតបង្ហាញជា Keyboard សំរាប់វាយអក្សរ។

/

ថ្មីៗនេះព័ត៌មានចចាមអារាមជាច្រើនបានឲ្យដឹងថា iPhone ជំនាន់ក្រោយនឹងមានច្រើនពណ៌សំរាប់ជ្រើសរើស។ ក្រៅពីនេះ វានឹងបំពាក់នូវកាមេរ៉ាដែលមាន អំពូល flash LED ពីរ, អេក្រង់មានកំរិតពន្លឺFull HD។ បើតាមការប៉ាន់ស្មាន iPhone 5S នឹងធ្វើការបង្ហាញខ្លួននៅខែមីនា ឆ្នាំក្រោយ។

សូមទស្សនាវីដេអូ ខាងក្រោម៖

វីដេអូនៃការច្នៃ iPhone 5S ទៅជាកុំព្យូទ័រ Mac

ដោយ៖ សិលាប្រភព៖ VE