ថ្មីៗនេះប្រទេស ប៉ាគីស្ថាន បានបំបែកកំណត់ត្រាថ្មីមួយនៅក្នុងពិធីបុណ្យ Punjab youth and Sport festival នៅទីក្រុង Lahore ដែលពិធីនេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ។
ពិធីនេះត្រូវបានប្រារព្ធឡើងនៅ ពហុកីឡាដ្ឋានជាតិ Hockey។ នៅក្នុងពិធីមានក្រុមមនុស្សចំនួន ២៤ ២០០ នាក់បានកាន់ប្រអប់ពណ៌ស និងបៃតងនៅទីលានពហុកីឡាដ្ឋានធ្វើជារាងទង់ជាតិដ៏ធំរបស់ប៉ាគីស្ថានដែលបានបំបែកកំណត់ត្រានៅ ទីក្រុងហុងកុង ដែលមានក្រុមមនុស្សត្រឹមតែ ២១ ៧២៦ នាក់ប៉ុណ្ណោះ។

សូមបញ្ជាក់ថាក្នុងពិធីបុណ្យនេះ នៅមានឯតទគ្គកម្មជាច្រើនទៀតដូចជាដែលបានបង្កើតដូចជាការសំដែងទាញឡានដ៏ធ្ងនបំផុតដោយប្រើពុកមាត់ ការចំអិននំ chapatis លឿនបំផុតដោយចំនាយពេលត្រឹមតែ ៣នាទី និង ១៥វិនាទី....៕
ដោយ៖ មិនា
ប្រភព៖ guinness