ប្រធានាធិបតី​​សហរដ្ឋអាមេរិក លោក​បារ៉ាក់ អូបាម៉ា ​កាលពីថ្ងៃទី​​២៧ ធ្នូ​ កន្លង​មក បាន​ហូប​ទឹកក​ក​ឈូសដាក់​ទឹកស្ករ ជាមួយកូនស្រីរបស់​លោក​ឈ្មោះ Malia នៅក្នុងចំណោម​​មនុស្ស​យ៉ាង​ច្រើន​​កុះករ​នៅ​កន្លែង​លំហែ​កាយ​​មួយក្នុង​ទីក្រុង Kailua រដ្ឋ​ហាវ៉ៃ ។ ​ការ​ហូបទឹកកក​​ឈូស​ដាក់​ទឹកស្ករនៅកន្លែង​សាធារណៈ​​នេះ​របស់​​លោក​អូបាម៉ា ​ធ្វើ​ឱ្យ​មនុស្ស​​ផងទាំង​ឡាយ មាន​ការ​ចាប់អារម្មណ៍​​យ៉ាង​ខ្លាំង​​ ព្រោះ​ជារឿង​​កម្រ​​កើត​មាន​ឡើង​បំផុត​​នៅលើ​ពិភពលោក ។ ​នេះ​ជា​លើក​ទី​​២ហើយ ​ដែលលោក​ប្រធានាធិបតី​​អូបា​ម៉ា ​ហូបទឹកកក​ឈូស​ដាក់ទឹក​ស្ករនៅកន្លែង​​សាធារណៈ​​ចាប់តាំង​ពី​លោក​ក្លាយ​ជា​ប្រធានា​ធិប​តីមក ។#លោក​​អូបាម៉ា ​បាននាំកូនស្រី​​ទិញទឹកកក​ឈូស​ដាក់​ទឹកស្ករ​​ហូប​នៅ​​ពេល​​លោក​នាំ​ក្រុម​គ្រួសារ​​របស់លោកទៅលំហែកាយ​​នៅ​ តំបន់​​នោះ ។ លោក​ប្រធានាធិបតី​​បានចំណាយ​​ថ្ងៃ​ចុង​សប្តាហ៍​​​នៃ​​ឆ្នាំ​ចាស់​នៅ​រដ្ឋ​ហា​វ៉ៃ ៕