ភ្នំពេញៈ តាក់ស៊ីម៉ែត្រ ក្រុមហ៊ុនchoic ទៀតហើយ ចងកំហឹងជាមួយរនាំងដែកចែកទ្រូង ផ្លូវទាំងព្រឹកព្រលឹម បណ្ដាលឲ្យបាក់អស់១០ផ្ទាំង ចំណែករថយន្ដវិញខ្ទេចផ្នែកខងមុខបើកបរលែងកើត។
ប្រភពពីកន្លែងកើតហេតុឲ្យដឹងថា អ្នកបើកបរស្ថិតក្នុងអាការៈស្រវឹងជោគ នៅឡើយ។ ដោយមើលឃើញ សភាពស្រវឹងរបស់អ្នក បើកបររូបនេះ អ្នកចោមរោមហេតុការណ៍លាន់មាត់ថា បើតែយ៉ាងនេះអ្នកណាហ៊ាន ជិះតាក់ស៊ីម៉ែត្រទៀត ព្រោះតាកុងស្រវឹងទាំងព្រឹក ទៅហើយនោះ សូមអស់លោកថៅកែតាក់ស៊ីម៉ែត្រមើលផង ជាពិសេសលោកនគរបាលចរាចរ កុំទុកដល់បុកគេបុកឯង រហូតដល់ទៅបុក ទាំងរបាំងចែកទ្រូងផ្លូវ នៅស្ងៀម ទើបនាំគ្នាទៅមើល ពិតជាដូចពាក្យចាស់លោកថាក្របីបាត់ទើបធ្វើរបង ដល់ពេលប្រឡងទើបខំរៀន ។ ហេតុការណ៍ រថយន្ដតាក់ស៊ីប choic បុករនាំងដែកនេះកើតឡើងកាលពីវេលាម៉ោង០៥និង ៣៥នាទី ព្រឹកថ្ងៃ ទី២៣ ខែធ្នូ ឆ្នាំ២០១២ នៅចំណុចមុខផ្សារតនាផ្លាហ្សា មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សាក្សីឃើញហេតុការណ៍ឲ្យដឹងថា មុនពេលកើតហេតុ រថយន្ដតាក់ស៊ីក្រុមហ៊ុន choic បើកក្នុងទិសដៅ ពីកើត ទៅលិច ហើយបានប្រជែងជាមួយ រថយន្ដធំដែលនៅពីមុខ រួចក៏បុករនាំង ផ្លូវបាក់ អស់០៥ផ្ទាំង រួចទៅគៀប ជាមួយរនាំងដែក ទ្រេតអស់០៥ផ្ទាំងទៀត ។ ចំណែកអ្នកបើកបរ ដែលមិនបានប្រាប់អំពីអត្ដសញ្ញាណខ្លួន ចុះពីរថយន្ដ មកនៅធំក្លិនស្រា នៅឡើយ។
ក្រោយធ្វើការវាស់វែងរថយន្ដបង្ករត្រូវនគបាលចរាចរ ស្ទួចយកទៅទុក នៅសាលារាជធានី ភ្នំពេញ ដើម្បីចាត់ការ ពិន័យទៅតាមផ្លូវច្បាប់៕


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល