iPhone 5 សុខៗស្រាប់តែឡើងក្តៅ ហុយចេញផ្សែង និងផ្ទុះដល់ទៅ ៤ដង ក្រោយពេលម្ចាស់ទូរស័ព្ទទទួលការហៅចូល និងនិយាយទូរស័ព្ទបានបន្តិចមក។

ម្ចាស់ទូរស័ព្ទ iPhone 5 ដែលផ្ទុះនោះ មានឈ្មោះថា Suwicha Auesomsaksakul ដែលឆ្នាំនេះគាត់មានអាយុ ៣០ឆ្នាំហើយ។ បុរសម្នាក់នេះបានរៀបរាប់ឲ្យដឹងថា គាត់ទើបតែទិញ iPhone 5បានពីរខែតែប៉ុណ្ណោះ។ ក្រោយពីធ្វើការសន្ទនាទូរស័ព្ទ រយះពេលប្រហែល ៣០វិនាទី ទូរស័ព្ទរបស់ Suwicha ស្រាប់តែហុយផ្សែងចេញមក។

ពេលឃើញវាមិនស្រួលដូច្នេះ ម្ចាស់ទូរស័ព្ទ ក៏បោះ iPhone 5 ភ្លាមទៅលើឥដ្ឋ ហើយវាក៏ផ្ទុះឡើង៤ ដងដូចផាវអញ្ចឹង។ វីដេអូដែលបានថត ទូរស័ព្ទផ្ទុះហើយនេះ បានឲ្យឃើញថា ផ្នែកកញ្ចក់នៅជុំវិញប៊ូតុង Home របស់ទូរស័ព្ទត្រូវបានខូចខាត។

/

ចំណែកមូលហេតុដែលធ្វើឲ្យ iPhone 5 របស់លោក Suwicha ផ្ទុះនោះ នៅមិនទាន់រកឃើញនៅឡើយទេ៕

ដោយ៖ សិលាប្រភព៖ VE