កាលពីពេលថ្មីៗនេះ SquareTrade បានធ្វើការតេស្ត (Test) សាកល្បងមួយ ស្តីពីកំរិតនៃភាពរឹងមាំរបស់កំពូលស្មាតហ្វូន ៣គ្រឿង គឺ iPhone 5, Samsung Galaxy S4 និង Galaxy S3។ តាម SquareTrade បានឲ្យដឹងថា iPhone 5 គឺរឹងមាំជាងគេ បន្ទាប់មកគឺ S3 ហើយចុងក្រោយគេគឺS4។ រៀបតាមពិន្ទុពី ១ ដល់១០ ជាមួយពិន្ទុ ១ គឺរឹងមាំបំផុត ឯ ១០ គឺ ងាយបែកស្រាំបំផុត ពេលនោះ iPhone 5 ទទួលបានពិន្ទុ ៥, S3 បាន ៦,៥ និង S4 បាន ៧ ។

/ ការតេស្តពិសោធន៍ទាំងបីនៅក្នុងវីដេអូ រួមមាន៖

  • ទម្លាក់ពីកំពស់ 1,2m  ចុះមកក្រោម
  • ដាក់ឧបករណ៍ទាំងបី នៅលើតុផ្ទៃរាបស្មើ ហើយប្រើបន្ទាត់រុញ ដើម្បីចង់ដឹងផលិតផលមួយណាអូសបានឆ្ងាយជាង (ងាយឆ្កូតជាង)
  • ជ្រលក់ផលិតផលទាំងបីចូលក្នុងទឹក ក្នុងពេលកំពុងបើកវីដេអូ

សូមទស្សនាវីដេអូពិសោធសាកល្បង ខាងក្រោមនេះទាំងអស់គ្នា ៖

/

ដោយ៖ សិលាប្រភព៖ TTE