អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា បុរសវ័យចំណាស់បន្ដិចម្នាក់ ត្រូវបានស្លាប់ប្រមាណជាកន្លះម៉ោង បន្ទាប់ពីបានផឹកស្រា cocktail of cider spiked with spirits ក្នុងកម្មវិធីជប់លាងកូនប្រុសរបស់ខ្លួន។

ប្រភពដដែលបានអោយដឹងថា​ បុរសដែលស្លាប់ដោយសារពុលស្រា និងភេសជ្ជៈនោះ គឺមានឈ្មោះថា Nigel Hamer មានវ័យ ៤៦ឆ្នាំ ជាអ្នកបើកបរ Lorry ក្នុងរដ្ឋ Wales​។ លោកSean មានវ័យ ២៧ឆ្នាំ ដែលជាអ្នកបង្កើតកម្មវិធីជប់លាង និងជាកូនប្រុសបង្កើត របស់លោក Hamer មាននិយាយថា ឪពុកលោកត្រូវបានស្លាប់នៅជិតសណ្ឋាគារតែម្ដង ទោះបីជារថយន្ដសង្រ្កោះ បានមកដល់កន្លែងកើតហេតុក៏ដោយ។

width=449

លោក Hamer ពាក់អាវពណ៌ស្វាយ កូនប្រុសពាក់អាវពណ៌លឿង

width=449

មិត្រភ័ក្ររបស់លោក Hamer បាននិយាយថា ដោយសារតែលោក Hamer ធ្វើការនឿហត់ដោយច្នេះ រាល់ថ្ងៃគាត់តែងតែផឹកភេសជ្ជនេះ តែថ្ងៃនេះ មិនដឹងអកុសលអី បានជាពុលបែបនេះ។ មិត្រភ័ក្រដ៏ទៃទៀត បានបន្ដថា លោក Hamer គឺជាឪពុកល្អម្នាក់ ដែលឪពុកកូនគេទាំងពីរនាក់ ពុំសូវបានជួបគ្នាញឹកញាប់ទេ នេះព្រោះតែរវល់កិច្ចឆ្ងាយៗ រៀងខ្លួន។មិនតែប៉ុណ្ណោះសល់តែ ៨ថ្ងៃទៀតប៉ុណ្ណោះ ត្រូវរៀបការលោក​ Sean ដែលជាកូនប្រុសគាត់នេះផង៕

ដោយ៖ នារីប្រភព៖ dailymail