ភ្នំពេញ  ៖ កម្លាំងនគរបាល នៃស្នងការ ដ្ឋាននគរបាល រាជធានីភ្នំពេញ រួមជាមួយកម្លាំង នគរបាល ខណ្ឌទាំង៩ នៅ ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ នេះ បានចូលរួមវគ្គហាត់សម រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០១៣ ដើម្បីត្រៀមទប់ស្កាត់ សកម្មភាព បាតុកម្ម កូដកម្ម ដែលអាចកើតមានឡើង ព្រមទាំងត្រៀមចូលរួមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ នៃកិច្ចប្រជុំបេតិកភណ្ឌ នាពេលខាងមុខនេះ ។

ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ផ្កាយ៣ ជួន សុវណ្ណ បានបញ្ជាក់ថា កម្លាំងនគរបាល ចំនួន៤២០ នាក់ ដែលជាកម្លាំង របស់ស្នងការ និងកម្លាំងនគរបាលខណ្ឌទាំង៩ បានចូលរួម ហាត់សម នៅថ្ងៃនេះ និងរហូតដល់ថ្ងៃទី១៤ ខែមិថុនា ធ្វើឡើងក្រៅពីការត្រៀមទប់ស្កាត់ សកម្មភាពបាតុកម្ម កូដកម្មនោះ កម្លាំងនគរបាល ក៏បានត្រៀមចូលរួមទប់ស្កាត់បទល្មើសនានា នៅក្នុងរាជធានីភ្នំពេញ ដែរ ។

លោកស្នងការ បានឱ្យដឹងថា កន្លងទៅ កម្លាំងនគរបាលរាជធានីភ្នំពេញ បានចូលរួម សកម្មភាពការពារ បាតុកម្ម កូដកម្មនិងកិច្ច ប្រជុំថ្នាក់ជាតិ អន្ដរជាតិ បានយ៉ាងច្រើន និងទទួលបានលទ្ធផលគួរជាទីគាប់ចិត្ដ ពោលមិនដែលមានបញ្ហាអ្វីមួយ កើតឡើង នោះឡើយ ។

ជាមួយគ្នានេះ កម្លំាងនគរបាលទាំងអស់ ក៏បានចូលរួមការពារនិងទប់ស្កាត់បទល្មើស ជាច្រើន ដូចជាលួច ឆក់ ប្លន់ជាដើម៕

width=500

width=500

width=500

width=500

width=500

width=500

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល