ដៃទន់រលោង ស្រឡូនស្រស់ស្អាត គឺជាបំណងប្រាថ្នារបស់ស្ត្រីគ្រប់ៗ រូប ដែលរស់នៅក្នុងសង្គមស៊ីវីល័យបច្ចុប្បន្ន។ ខាងក្រោមនេះ ជាវីធីងាយៗ មួយចំនួន ដើម្បីថែរក្សាដៃលោកអ្នកឱ្យភ្លឺទន់ស្រឡូន៖

១/ យកប្រេងអូលីវមកលាបនៅលើដៃរបស់អ្នក បន្ទាប់មកទៀត យកស្រោមដៃប្លាស្ទិចមកពាក់នៅលើ ដៃរបស់អ្នក ទៅដាក់ត្រាំក្នុងទឹកក្តៅឧណ្ហៗ រយះពេល ១០នាទី ប៉ុន្តែត្រូវចងចាំថា មិនត្រូវឲ្យទឹកចូលទៅក្នុងដៃរបស់អ្នកនោះទេ។
២/ លាងដៃរបស់អ្នក ជាប្រចាំជាមួយសាប៊ូ ដែលគ្មានជាតិអាស៊ីតខ្លាំ។
៣/ ដោះស្រោមដៃចេញ និងលាងដៃរបស់អ្នក ជាមួយនឹងសាប៊ូ ដែលគ្មានជាតិអាស៊ីតខ្លាំង ព្រមទាំងលាបឡេស៍ការពាររបស់អ្នកជាការស្រេច ។
៤/ ចាក់ស្ករនៅលើបាតដៃរបស់អ្នករួចម៉ាស្សាថ្នមៗ ក្នុងរយះពេល២នាទី។
វិធីសាស្ត្រងាយៗ ទាំងនេះ គឺសំរាប់មិត្តស្រ្តីគ្រប់រូប គួរតែយកមកអនុវត្ត ប៉ុន្តែ វាទាមទារឲ្យមិត្តស្រី្តៗ ធ្វើបែបនេះ យ៉ាងហោចណាស់ ១សប្តាហ៍ម្តង ទើបទទួលបានលទ្ធផលល្អជាទីគាប់ចិត្ត៕
ដោយ៖ វណ្ណៈ ប្រភព៖ yahoo