ព័ត៌មានអន្តរជាតិ ៖ មនុស្សយ៉ាងហោចណាស់ ៤០នាក់ ត្រូវបានបញ្ជូនទៅពិនិត្យសុខភាពជាបន្ទាន់ នៅ មន្ទីរពេទ្យ បន្ទាប់ពីមាន ការលេចធ្លាយសារធាតុគីមី កើតឡើងនៅ  ឯអាងហែលទឹក កំសាន្តថ្ងៃ ចុងសប្តាហ៍មួយកន្លែង ស្ថិតនៅភាគខាងកើតអង់គ្លេស។

/

មន្ត្រីពេទ្យ ណ័រហ្វូក បានអះអាងថា មនុស្សចំនួន ៤០នាក់ ដែលត្រូវបានរថយន្តសង្គ្រោះ បញ្ជូនទៅ កាន់មន្ទីរពេទ្យ   នោះ ក៏ព្រោះតែពួកគេមានអការៈពិបាកដកដង្ហើម ក្រោយពីទទួល រងនូវសារធាតុ គីមី ពុល ដែលបានលេចធ្លាយនៅឯ អាងហែលទឹកមួយកន្លែងក្នុងឧទ្ទាម Wild Duck Holiday Part ក្នុងស្រុក ណ័រហ្វូក ភាគខាងកើត អង់គ្លេស។

/

យ៉ាងណាក៏ដោយ ប៉ូលិសមិនបានបញ្ជាក់ថា ជាតិគីមីពុលនោះជាអ្វីនោះទេ ហើយដោយឡែក ក៏ គ្មាន ប្រជាជនណាម្នាក់ រងគ្រោះដល់អាយុជីវិតនោះឡើយ។ ចំពោះអាងហែលទឹកនោះវិញ ក៏ត្រូវ បាន ក្រុមសម្អាត ឲ្យមានសុវត្ថិភាពដូចដើមវិញផងដែរ៕

ប្រភព ៖ ប៊ីប៊ីស៊ី

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល