ព័ត៌មានអន្តរជាតិ ៖​ តាមពិតទៅ វាមិនមែនជាអព្ភូតហេតុចម្លែក ដល់ថ្នាក់ភ្លៀងធ្លាក់ថ្មនោះ ទេ វាគឺជាករណីគ្រោះធម្មជាតិ ផ្ទុះភ្នំភ្លើង Mount Etna  នៅឯភាគខាងត្បូងប្រទេសអ៊ីតាលី ឯណោះទេ ដែលញ៉ាំងអោយមានករណី សាយភាយនូវកំអែលភ្នំភ្លើង ក៏ដូចជា​ បំណែកនៃ ថ្មតូចៗ ធ្លាក់ចុះមក ក្រាលដណ្តប់ពេញក្រុង នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស telegraph ។

គួររំឭកផងដែរថា ករណីគ្រោះធម្មជាតិផ្ទុះភ្នំភ្លើង  ដ៏មានឥទ្ធិពលលើកនេះ បានកើតឡើង កាលពីថ្ងៃទី ២៣       កន្លងផុតទៅថ្មីៗនេះ  ប្រភពសារព័ត៌មានដដែលនេះ បន្ថែមថា មិន មានករណីជម្លៀសក្រុមមនុស្សចេញពីក្រុងនោះទេ​ តែបណ្តាផ្លូវសាធារណៈមួយចំនួនត្រូវ បានរដ្ឋ បិទជាបណ្តោះអាសន្ន ក្នុងន័យ ការពារ និងប្រុងប្រយ័ត្នទុកជាមុន។

យ៉ាងណាមិញ ចរាចរណ៍ផ្លូវអាកាស មិនត្រូវបានរំខាននោះទេ តែបណ្តោយផ្លូវរថនៃយន្ត ហោះរបស់អាកាសយានដ្ឋាន មួយចំនួនត្រូវបានបិទជាបណ្តោះអាសន្ន។ ខាងក្រោមនេះ ជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

 ប្រែសម្រួល ៖ កុសល ប្រភព ៖​​ telegraph