ក្រុម Manchester City បានចូលចែចូវកីឡាករវ័យក្មេងសញ្ចាតិអង់គ្លេស Denzeil Boaduបានសំរេចហើយពីក្រុម Arsenal ។Denzeil Boadu ទើបតែមានអាយុ ១៦ ឆ្នាំប៉ុណ្ណោះដោយបានចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់លើកដំបូងនៅ Tottenhem ហើយបានផ្ទេរទៅ Arsenal ។ បន្ទាប់ពីដល់ពេលវេលាចប់កុងត្រា Arsenal មិនបានបន្តការចុះកុងត្រាជាមួយ Denzeil Boadu តទៅទៀតនោះទេដូចនេះហើយទើប Manchester City ទាញយកបានយ៉ាងងាយស្រួល ។Denzeil Boadu និយាយថាក្រុម Manchester City ស្តាប់ពីការលំបាករបស់គេហើយថែមទាំងផ្តល់កំលាំងចិត្តដល់គេទៀតផង ដូចនេះហើយទើបគេចុះកុងត្រាជាមួយក្រុម Mancester City ៕/

ដោយ ៖ កុសលប្រភព ៖ skysports