លោក​ស្រី​អេន​ហ្សឺ​ឡា​ម័រ​កែល​ អធិការ​បតី​អាល្លឺ​ម៉ង់​បាន​ទៅ​ដល់​ប្រទេស​អាហ្វ​ហ្គា​នី​ស្ថាន​កាល​ពី​ថ្ងៃ​ទី​១៨ ធ្នូ ដើម្បី​បំពេញ​ទស្សន​កិច្ច​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​នៅ​ភាគ​ខាង​ជើង​ប្រទេស​នេះ​ជា​កន្លែង​ទាហាន​អាល្លឺ​ម ៉ង់​ដាក់​ពង្រាយ​ក្នុង​ក្រប​ខណ្ឌ​នៃ​កង​កំលាំង​ជួយ​ដល់​សន្តិ​សុខ​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​របស់​អូត​ង់​។# នៅ​ក្រុង​ប៊ែរ​ឡាំង​ រដ្ឋា​ភិ​បាល​បញ្ជាក់​ថា លោក​ស្រី​អធិការ​បតី រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​ និង​នាយ​សេនា​ធិការ​កង​ទ័ព​អាល្លឺម៉ង់​បាន​ទៅ​ដល់​ទី​ក្រុង​គុន​ឌុស​ជា​​កន្លែង​ដែល​អាល្លឺ​ម៉ង់​មាន​មូល​ ដ្ឋាន​យោ​ធា​មួយ​។ រដ្ឋា​ភិ​បាល​អាល្លឺ​ម៉ង់​ពុំ​បាន​ផ្តល់​ភាព​លំអិត​លើ​ទស្សន​កិច្ច​នោះ​ឡើយ​។ #អាល្លឺ​ម៉ង​នា​ពេល​នេះ​មាន​ទាហាន​៤.៧០០​នាក់​ ដាក់​ពង្រាយ​នៅ​អាហ្វ​ហ្គា​នី​ស្ថាន ហើយ​គ្រោង​ចាប់​ផ្តើម​ដក​ជា​បន្ត​បន្ទាប់​នូវ​កង​ទាហាន​របស់​ខ្លួន​ចាប់​ពី​ដំណាច់ឆ្នាំ​២០១១​ទៅ​។ ទស្សន​កិច្ច​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នេះ​របស់​លោក​ស្រី​ម័រ​កែល ធ្វើ​ឡើង ខណៈ​ដែល​សភា​អាល្លឺ​ម៉ង់​គ្រោង​អនុ​ម័ត​នា​ខែ​មករា​ខាង​មុខ​នេះ​លើ​ការ​បន្ត​អនុ​ញ្ញាត​​ឱ្យ​មាន​បេសកកម្ម ​យោធា​របស់​អាល្លឺ​ម៉ង់​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​។ អាណតិ្ត​បច្ចុប្បន្ន​អនុញ្ញាត​សំរាប់​ការ​ដាក់​ពង្រាយ​ទាហាន​អាល្លឺ​ម៉ង់​ច្រើន​បំផុត​ត្រឹម​តែ​៥.៣៥០​នាក ់​។#យោង​តាម​កង​ទ័ព​អាល្លឺ​ម៉ង់​ថា ទាហាន​អាល្លឺ​ម៉ង់​ម្នាក់​ស្លាប់​កាល​ពី​យប់​ថ្ងៃ​ទី​១៧ ធ្នូ​ ក្រោយ​ពី​ត្រូវ​គ្រាប់កាំ​ភ្លើង​នៅ​ប៉ុស្តិ៍​យោធា​មួយកន្លែង​នៅ PUL-E-KHUMRI ៕