មេបញ្ជាការកងទ័ពថៃ លោក Prayuth Chan-ocha បានព្រមានអំពីហានិភ័យនៃការកើតមាននៃសង្គ្រាមស៊ីវិល ប្រសិនវិបត្តិនយោបាយដូចបច្ចុប្បន្ន នៅតែបន្ដអូសបន្លាយមិនចេះចប់។

/

វិបត្តិនយោបាយថៃ អាចនឹងកើតជាសង្គ្រាមស៊ីវិល (រូប ៖ BBC)

ទំព័រ Bangkok Post ដកស្រង់សំដីរបស់ មេបញ្ជាការកងទ័ព ថៃ លោក Prayuth ៖ “យើងខ្ញុំមិន​ត្រឹមតែត្រូវត្រួតពិនិត្យស្ថានភាពនៅក្រុងបាងកក នោះទេ តែត្រូវត្រួតពិនិត្យបណ្ដាខែត្រផ្សេងៗទៀត។ ការបែងចែកបក្សពួក នៅក្នុងភូមិស្រុកនានា អាចនឹងបណ្ដាលឱ្យមានសង្គ្រាមស៊ីវីល”។លោកមេបញ្ជាការរូបនេះ ក៏បានឱ្យដឹងថា ៖ “យើងអាចដោះស្រាយបញ្ហាងាយស្រួលជាមុន ខណៈដែលកិច្ចចរចានានា គឺមានសារសំខាន់ដើម្បីដោះស្រាយបញ្ហានៅសល់។ បច្ចុប្បន្ន ភាគីទាំងពីរ នៅតែបន្ដប្រកាន់ជំហររៀងៗខ្លួន និងបដិសេធយោបល់របស់គ្នាទៅវិញទៅមក សាធារណជន គួរតែ​ពិចារណាដើម្បីបង្កើតបាននូវសំណើរដែលមានលក្ខណៈឯកច្ឆន្ទ”។លោក Prayuth ក៏បានស្នើឱ្យបង្កើត “សភាប្រជាជន” មួយ ដោយក្នុងនោះ រួមមានភាគីបដិបក្សទាំងអស់ ប៉ុន្ដែលោកក៏បានសង្កត់ធ្ងន់ថា គំនិតនេះគឺខុសពីរូបមន្ដ “ក្រុមប្រឹក្សាប្រជាជន” ដែលស្នើឡើងដោយមេដឹកនាំបក្សប្រឆាំង Suthep Thaugsuban ដែលបានលើកឡើងមុននេះ។មេបញ្ជាការកងទ័ពថៃ លោក Prayuth ក៏ថ្លែងថា កងទ័ពនឹងមិនដាក់សម្ពាធ បង្ខំឱ្យនាយករដ្ឋមន្ដ្រី Yingluck Shinawatra ចុះចេញពីតំណែងនោះទេ ហើយបាន​ប្រកាសថា “កុំនិយាយអំពីរដ្ឋប្រហារយោធាម្ដងទៀត”។

width=421

មេបញ្ជាការកងទ័ព ថៃ លោក Prayuth Chan-ocha

ឥរិយាបទនេះរបស់ក្រុមមេដឹកនាំយោធាថៃ ត្រូវបានបង្ហាញច្បាស់បន្ទាប់ពីមានកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាការពារជាតិ កាលពីថ្ងៃទី ២០កន្លងទៅ ដែលកិច្ចប្រជុំនេះ ស្ថិតក្រោមការដឹកនាំរបស់លោកស្រី Yingluck ។ ប៉ុន្ដែ មហាបាតុកម្មដែលដឹកនាំដោយអតីតឧបនាយករដ្ឋមន្ដ្រី Suthep នៅតែបន្ដ បើទោះជាកម្លាំងដែលចូលរួម មានការថយចុះ។ ការធ្វើមហាបាតុកម្មនេះ គឺមានបំណងទាមទារឱ្យនាយករដ្ឋមន្ដ្រី Yingluck ចុះចេញពីតំណែង ដើម្បីបើកផ្លូវឱ្យមានការបង្កើតក្រុមប្រឹក្សាប្រជាជន ដែលនឹងត្រូវបានដឹកនាំ​ដោយក្រុមមនុស្សដែលគេលើកបន្ដុបស្រាប់ ក្នុងបំណងកែទម្រង់នយោបាយ ពិសេសគឺដើម្បីបណ្ដេញ ឬបំបាត់ឥទ្ធិពលរបស់ត្រកូល Shinawatra ៕

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ថៃ៖ ស៊ូថេប ថងស៊ូបាន ទទួលប្រាក់ រាប់លានបាត ពីក្រុមបាតុករ

អាជ្ញាធរថៃ ៖ គណនី ធនាគារ មេដឹកនាំ ក្រុមបាតុករ នឹងត្រូវជាប់គាំង

អភិបាល ក្រុងតូក្យូ លាលែង ចេញពីតំណែង ខណៈពាក់ព័ន្ទ រឿងអាស្រូវ ប្រាក់កម្ចី

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Bangkok Post/BBC