Apple បានចាប់ផ្តើមទទួលការកុម្មង់ទិញមុននូវស្មាតហ្វូន iPhone 5 ចាប់ពីថ្ងៃទី14/9 ម្សិលមិញនៅលើទីផ្សារប្រទេសមួយចំនួន ដែលនឹងបានលក់ iPhone 5 ដំបូងគេ។ កាលពី iPhone ជំនាន់មុនដូចជា iPhone 4S ត្រូវចំណាយរយះពេល 22ម៉ោង ឯ iPhone 4 ចំណាយរយះពេល 20ម៉ោងទើបលក់អស់នូវបរិមាណទូរស័ព្ទដែលបើកឲ្យកុម្មង់ទិញមុន សំរាប់ iPhone 5 វិញចំណាយរយះពេលតែ 1ម៉ោងប៉ុណ្ណោះ។

ទន្ទឹមនឹងនោះ គេហទំព័រកុម្មង់ទិញមុនរបស់ Apple និងគេហទំព័រពាក់ព័ន្ធជាច្រើនទៀត ត្រូវបានដំណើរការយឺត និង Error ដោយសារចំនួនអ្នកចូលទស្សនា មានចំនួនច្រើនលើសលប់ពេក។ អ្នកដែលមានសំណាងកុម្មង់ទិញបាន iPhone 5 លើកនេះ និងទទួលបានទូរស័ព្ទនៅថ្ងៃទី 21/9 តែបើសិនមានការយឺតយ៉ាវ គឺនឹងត្រូវចាំ 2សប្តាហ៍ទៀត, សំរាប់ប្រទេសអង់គ្លេសត្រូវរង់ចាំរយះពេលបីសប្តាហ៍សំរាប់ version iPhone 5 ពណ៌ខ្មៅ, 32GB ។

/iPhone 5 ត្រូវបានកុម្មង់ទិញអស់តែក្នុងរយះពេលមួយម៉ោងប៉ុណ្ណោះ

អតិថិជននៅ 7ប្រទេសធំៗនឹងនៅតែមានឱកាសទិញបាន iPhone នៅថ្ងៃទី 21/9 បើសិនជាមិនអាចកុម្មង់ទិញតាមរយះការឈរតំរង់ជួរនៅឯបណ្តាក្រុមហ៊ុន Apple ក៏ដូចនៅតាមក្រុមហ៊ុនដៃគូសហការ។ iPhone 5 មានតំលៃលក់ចាប់ពី 199USD សំរាប់ Version Lock និង 649USD សំរាប់ Version Unlock។បើទោះជាមានដល់ 9ប្រទេសនឹងបានដាក់លក់ iPhone 5 ដំបូងគេចាប់ពីថ្ងៃទី21/9 (អាមេរិច, អង់គ្លេស, កាណាដា, អូស្រ្តាលី, ជប៉ុន, ហុងកុង, សាំងហ្គាពួរ, បារាំង និងអាឡឺម៉ង់) ប៉ុន្តែមានតែ 7ប្រទេសទេបានទទួលការកុម្មង់ទិញមុន គឺដកប្រទេសជប៉ុន និងហុងកុងចេញ៕

/

ដោយ៖ សិលាប្រភព៖ TTE