ប្រធានាធិបតី​កូដឌីវ័រផុតអាណត្តិ​​ លោក​ឡូ រ៉ែន ហ្សេបាបូ កាលពីថ្ងៃទី​១៨ ធ្នូ បាន​បញ្ជា​​ឱ្យ​កង​កំលាំង​​រក្សាសន្តិភាព​​របស់អង្គការ​សហ​ប្រជា​ជាតិ​​ចាក​ចេញ​ពីប្រទេស​ខ្លួន មួយថ្ងៃ​ក្រោយពី​​ប្រមុខ​អ.ស.ប ​លោកបាន គីមូន ​បានចេញ​សេច​ក្តី​​ថ្លែង​ការណ៍​​មួយ អំពាវ​នាវ​​ឱ្យ​លោកចុះចេញពី​តំណែង ។ #ប្រតិ​កម្ម​របស់​លោក​ហ្សេ​បាបូ ចំពោះ​សេចក្តី​ថ្លែងការណ៍​​របស់​លោក​​បាន គីមូន ធ្វើឡើង​​ជួន​ពេលគ្នា​​ទៅនឹង​ការ​បង្កើន​សម្ពាធ​របស់​រដ្ឋាភិ​បាល​​ប្រទេស​លោក​ខាង​លិច ដែលដាក់លើ​រូប​លោក ។​#ដោយឡែក​​​កាលពីប៉ុន្មាន​​ថ្ងៃកន្លងមក​​ បណ្តា​​មេដឹកនាំ​​សហគមន៍អឺរ៉ុប បានគំរាម​​ដាក់​ទណ្ឌ​កម្ម​ប្រឆាំង​​ប្រទេសកូដ​ឌីវ័រ ​​ហើយសហរដ្ឋ​អាមេរិក​បាន​ប្រកាស​ថា ខ្លួន​នឹង​ដាក់ទណ្ឌ​កម្ម​ប្រឆាំង​ឥស្សរ​ជន​​ឆ្នើម​ៗ​របស់​ប្រទេស​កូដឌីវ័រ ​ជា​ពិសេស​​លោកហ្សេ​​បាបូ និង​​ពួក​អ្នក​​រួមការងារ​​ជាមួយ​លោក​​ប្រសិនបើ​​លោកហ្សេ​​បាបូ ​នៅតែ​​​បដិសេធ​​មិនព្រម​​​ចុះចេញ​ពី​តំណែង​។​#តាមសេចក្តី​​ថ្លែង​ការណ៍​មួយ​ចេញ​ផ្សាយ​​តាមគេហទំព័រ​​របស ់​​កង​រក្សា​​សន្តិភាព អ.ស.ប ​កាលពីថ្ងៃទី​​១៨​ ធ្នូ ​ថា បុរស​​៦​នាក់​​ដែលស្លៀក​ពាក់​​​​ឯកសណ្ឋាន​​​យោធា​​ធ្វើ​​ដំណើរ​តាម​​រថ​យន្ត​ស៊ីវិល​​បាន​បាញ់រ​ះ​​ទៅលើ​​ ក​ងរក្សា​សន្តិ​ភាព​អ.ស.ប ​នៅ​តំបន់ Serbroko កាលពី​រំលង​​អាធ្រាត្រ​ថ្ងៃទី​១៧ ធ្នូ ប៉ុន្តែ​​មិនបណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​ ឬ​របួស​​ឡើយ​ ។#រដ្ឋាភិបាល​​របស់​លោកហ្សេ​​បាបូ បានចោទ​ប្រកាន់​​​អង្គការ​សហហប្រជាជាតិ​​ពីបទ​ផ្តល់​​ការ​ឧបត្ថម្ភ​​​ផ្នែក​​ភស្តុភារ​​ដល់ក្រុម​​ជា​អតីត ​ពួក​ឧទ្ទាម​​​គាំទ្រ​លោក​អាឡាស់​​សាន ​អ៊ូ​អា​​​តារ៉ា ដែល​ជា​គូប្រជែង​​សំខាន់របស់​លោក ។​#អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ​​ លោក​បាន គីមូន​ ថ្លែង​​កាលពីថ្ងៃទី​​១៧ ​ធ្នូ កន្លង​មក​ថា លោក​ហ្សេ​​បាបូ មិនអាច​អនុញ្ញាត​​ឱ្យ​តោង​អំណាច​​បានទៀតឡើយ ។ លោក​ហ្សេ​បា​បូ ​ស្នើ​​ឱ្យ​កង​​ទ័ពបារាំង ​ដក​ចេញ​ពីកូដឌីវ័រ​ដែរ ៕