យើងបានដឹងហើយថា នៅថ្ងៃទី១២/៩ នៅអាមេរិច (ត្រូវនឹងយប់រំលងអាធ្រាត្រ ថ្ងៃទី13/9 នៅកម្ពុជា), Apple នឹងធ្វើការបង្ហាញណែនាំនូវផលិតផលថ្មីរបស់ខ្លួន។ ព័ត៌មានជាច្រើនបាននិយាយថា ផលិតផលថ្មីដែល Apple បំរុងនឹងដាក់បង្ហាញនេះ គឺជា iPhone និង iPod ជំនាន់ថ្មី។ ក្នុងនោះ iPhone ជំនាន់ថ្មីដែលគេបានកំនត់ឈ្មោះថា iPhone 5 ជាផលិតផលថ្មីដែលមនុស្សជាច្រើនមានការចាប់អារម្មណ៍ខ្លាំង និងបានរង់ចាំអស់រយះពេលច្រើនខែមកហើយ។

ផលិតផលដែលគេកំនត់ថាជា iPhone 5
ជាក់ស្តែង នៅមុនការបង្ហាញពីផលិតផលថ្មីរបស់ Apple, ខ្សែវីដេអូខ្លីមួយដែលរយះពេលជាង២នាទី ស្តីពី iPhone ជំនាន់ទី៦របស់ Apple ត្រូវបានអាប់ឡូដចែករំលែកពេញ Youtube ។Apple មិនទាន់មានប្រតិកម្មអ្វីស្តីពីវីដេអូខ្លីមួយនេះទេ។ សូមទស្សនាវីដេអូខាងក្រោម ៖
ដោយ៖ សិលាប្រភព៖ youtube