ខេត្តបន្ទាយមានជ័យ៖     បុរសវ័យជាង៣០ឆ្នាំម្នាក់ ដោយមានក្តី ស្រលាញ់ប្អូន ស្រីជីដូនមួយពេកទ្រាំ មិន បាន ល្បួងដល់កន្លែងស្ងាត់ ធ្វើល្បិច រលត់ម៉ូតូ ចាប់ប្អូនជីដូន មួយរំលោភ ត្រូវនាងប្តឹងឲ្យអាវុធហត្ថចាប់ញាត់ ទ្រុង និងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៣ ។

លោក ហម ម៉ុត មេបញ្ជាការ អ ហ ក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៣នេះថា ជនសង្ស័យមានឈ្មោះ សុខ វ៉ាន់ ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើត នៅភូមិអូរដំរ៉ាយ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តកំពង់ចាម ។ បច្ចុប្បន្នរស់នៅ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានរបរជាអ្នកលក់ដូរ។

លោកបានបន្តថា ការឃាត់ខ្លួនជនសង្ស័យ ខាងលើ គឺធ្វើឡើងបន្ទាប់ពីទទួល បានពាក្យបណ្តឹង របស់នារីរង គ្រោះម្នាក់ឈ្មោះ ក,ស,ន ភេទស្រី អាយុ២០ឆ្នាំ មានស្រុកកំណើត នៅភូមិព្រែកជីក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

យោងតាមពាក្យបណ្តឹង នារីរងគ្រោះ បានរៀបរាប់ថា មុនពេលកើតហេតុ នាងបានមកពីស្រុក និងបាន មក រស់នៅ ជាយដែនប៉ោយប៉ែត ជាមួយ បងជីដូនមួយឈ្មោះ សុខ វ៉ាន់ (ជនសង្ស័យ) ដើម្បីជួយ លក់ដូរនៅ ចំណុចផ្លូវដើមពុទ្ទ្រា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៣ បន្ទាប់ពីលក់ដូរចប់ នៅវេលាម៉ោង១១យប់ ពួកគេ បាននាំគ្នាជិះម៉ូតូកង់បី ត្រលប់ទៅផ្ទះនៅ ភូមិប្រជាធម្មលិច តែថ្ងៃកើតហេតុបង ប្រុសជីដូន មួយនាង បានទៅតាម ផ្លូវផ្សេង ដល់កន្លែងស្ងាត់ ក៏បានប្រើល្បិច ធ្វើឲ្យម៉ូតូរលត់ ហើយក៏បាន ចាប់នាងបោចខោអាវនិង ចាប់រំលោភនាង ។ ភ្លាមនោះនារីរងគ្រោះ ក៏បានស្រែកឲ្យគេឯងជួយ ទើបកម្លាំង អ ហ ក្រុងប៉ោយប៉ែត ចុះទៅដល់ក៏ចាប់ខ្លួន ជនសង្ស័យបានភ្លាម យកមកសួរនាំ ។

លោក ហម ម៉ុតបានបញ្ជាក់ថា នៅមុខសមត្ថកិច្ចសួរនាំជនសង្ស័យបាន ឆ្លើយសារភាពថា ការចាប់ រំលោភ នេះគឺព្រោះតែគេលួច ស្រលាញ់ប្អូនស្រីជីដូន មួយរបស់គេខ្លាំងពេក មិនហ៊ានប្រាប់ហើយនៅថ្ងៃកើតហេតុ គេក៏សម្រេចចិត្តចាប់ រំលោភតែម្តងទៅ។

ក្រោយសួរនាំ ជនសង្ស័យ ត្រូវបានបញ្ជូន ទៅទីបញ្ជីការ អ ហ ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យការិយាល័យ ជំនាញអនុត្តនីតិវិធី កសាងសំណុំរឿង បញ្ជូន ទៅតុលាការចាត់ការ តាមច្បាប់ ៕

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល