កីឡាករខ្សែរប្រយុទ្ធ Robin van Persie ប្រាប់ថាគេនឹងនៅជាមួយក្រុម​ Manchester Unitedរហូតដល់បញ្ចប់អាជីពចូលនិវត្តន៍តែម្តង ។Robin van Persie បានប្រាប់ទៅអ្នកសារព័តមាន​ក្រោយពេលការប្រកួតជាមួយ Roamnia ថាលោកគ្រោងនឹងចូលនិវត្តន៍ក្នុង ២ ទៅ ៣ រដូវកាលទៀតហើយដោយបន្តការលេងអោយក្រុម Manchester United រហូតដល់បញ្ចប់អាជីព ។ Persie ទើបតែចាប់ផ្តើមលេងអោយក្រុមManutd ដើមរដូវកាលនេះតែប៉ុណ្ណោះតែអាចសមជាមួយនឹងបរិយាកាសថ្មីបានយ៉ាងឆាប់រហ័សហើយបានស៊ុបញ្ចូលទីបាន ២៣ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៨ ប្រកួត ។/ការលេងរបស់ Robin van Persie នៅតែល្អបើទោះបីជាស្ថិតក្នុងវ័យ ២៩ ឆ្នាំក៏ដោយតែក្នុង១០ ប្រកួតចុងក្រោយនេះ Persie តែងតែមានឳកាសក្នុងការស៊ុតបាល់តែបរាជ័យរហូតPersie និយាយថាលោកនឹងខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាពមុនពេលលោកបញ្ចប់អាជីពរបស់លោក ៕