ក្រុងឡុងដ៍ៈកីឡាករខ្សែប្រយុទ្ធ ជួរមុខ Robin van Persie របស់ក្លឹបបិសាចក្រហម Manchester United ទទួលបានស្បែកជើងមាស ខណៈដែលអ្នកចាំទី Joe Hart របស់ក្លឹប Manchester City ទទួលបាន ស្រោមដៃមាស ក្នុងព្រឹត្តិការណ៍ Barclays-English Premier League រដូវកាល ឆ្នាំ២០១២-២០១៣ របស់ អង់គ្លេស ។
ព្រឹត្តិការណ៍ Premier League ត្រូវបានបញ្ចប់ ដោយបរិបូរណ៍ នាយប់មិញនេះ ដោយមានក្លឹប Man Utd ជា ម្ចាស់ជើងឯក ដោយមាន ៨៩ពិន្ទុ នាំមុខគេដាច់ ខណៈដែលអតីត ម្ចាស់ជើងឯកឆ្នាំទៅ Man City ធ្លាក់មករង ជើងឯកវិញ។
យ៉ាងណាមិញ ខ្សែប្រយុទ្ធជាតិហូឡង់ Van Persie បានទទួល ពានជាកីឡាករលេង ល្អបំផុតប្រចាំឆ្នាំ និង ទទួលបានស្បែកជើង មាសផងដែរពី ការស៊ុតបាល់បញ្ចូលទី បានចំនួន ២៦គ្រាប់ ច្រើនជាងគេ ស្របពេលដែលលេខ២ ខ្សែប្រយុទ្ធ Luis Suarez របស់ក្លឹបហង្សក្រហម Liverpool បានចំនួន២៣គ្រាប់ ។
រីឯអ្នកចាំទី Joe Hart របស់ Man City វិញទទួលបានស្រោមដៃ មាសពីការចាប់បាល់បានល្អ និងរបូតត្រឹមតែ ៣៤គ្រាប់តិចជាងគេ និងបានជួយឱ្យក្រុមលេងក្នុង Champions League នារដូវកាលក្រោយ ផងដែរ ។ សម្រាប់កីឡាករខ្សែប្រយុទ្ធ Gareth Bale របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ក៏ទទួលបានពាន ២ដែរជាប្រវត្តិសាស្រ្តរបស់ខ្លួន ក្នុងនោះមានពានកីឡាករវ័យក្មេងលេងល្អ និងកីឡាករ លេងល្អប្រចាំ រដូវកាលផងដែរ ។
ដោយឡែកមាន គ្រូបង្វឹកល្អ២រូប មានលោក Sir-Alex Ferguson របស់Man Utd ឈ្នះពានគ្រូបង្វឹកដឹកនាំ ក្លឹបអាជីពដ៏ជោគជ័យច្រើនជាងគេបំផុត និងលោក Rafael Benitez របស់ក្លឹបតោខៀវ Chelsea ឈ្នះពានជា គ្រូបង្វឹកល្អប្រចាំ រដូវកាលឆ្នាំ ២០១២-២០១៣ ៕

Robin van Persie

Joe Hart
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល