បណ្តា​អ្នកទទួលខុស​ត្រូវ​​​អ៊ីស្រា​អែល​ និង​ប៉ា​ឡេ​ស្ទីន​​រាយ​ការណ៍​ថា ជន​សកម្ម​ប្រយុទ្ធ​​ប៉ាឡេ​ស្ទីន​​៥​នាក់ បានត្រូវ​​ស្លាប់​កាលពីថ្ងៃទី១៨ ធ្នូ នៅជ្រោយ​ហ្គាហ្សា​ក្នុង​ការ​វាយ​ឆ្មក់​តាមអា​កាស​​មួយ​របស់អ៊ីស្រាអែល​។#កង​ទ័ព​អ៊ីស្រាអែល​គូស​បញ្ជាក់​ត ាមសេចក្តី​ប្រកាស​មួយថា បណ្តា​​យន្ត​ហោះ​​របស់ខ្លួនវាយ​ប្រហារ​​លើ​ក្រុម​របស់​ពួកភ្នាក់​ងារ​បង្កវិបត្តិ​ភ័យ​ដែល​រៀប​ចំបាញ់​​គ្ រាប់រ៉ុកែ្កត​​សំដៅ​លើ​ដែនដី​អ៊ីស្រាអែល ។ បណ្តា​អ្នកទទួល​ខុស​ត្រូវ​​​មន្ទីរពេទ្យ​ប៉ាឡេស្ទីន​បញ្ជាក់​ថា មនុស្ស​​ទាំង​៥នាក់​ដែល​​ស្លាប់​​ជា​ជនសកម្ម​ប្រយុទ្ធ ។# ក្រុមហាម៉ាស់ ដែល​ត្រួតត្រា​ជ្រោយ​ហ្គាហ្សា ​ថ្លែង​ថា គេប៉ុនប៉ង​បញ្ឈប់​ការបាញ់​គ្រាប់រ៉ុក្កែត​​ប្រឆាំង​អ៊ីស្រាអែល ក៏ប៉ុន្តែពួកជនមួយ​ក្រុម​​តូចបន្ត​ធ្វើការ​បាញ់​គ្រាប់​រ៉ុកែ្កត​​​សំដៅ​រដ្ឋ​ជ្វីហ្វ ។#ប្រភព​ព័ត៌​មាន​ប៉ាឡេស្ទីន​និយាយ​ថា អ្នក​ស្លាប់​ទាំង​៥​នាក់​ជាសមាជិក​ក្រុមជន​ជ្រុលនិយម​តូច​មួយ​ដែលចូល​រួមក្នុងសង្គ្រាម​សាសនា​ជី​ហាដ។#កង​ ទ័ព​អ៊ីស្រាអែល​គូស​បញ្ជាក់ថា ​គ្រាប់​រ៉ុក្កែត​​​ និងគ្រាប់កាំភ្លើងត្បាល់​ជាង​២០០​គ្រាប់​ត្រូវ​បានបាញ់​លើ​ផែនដីអ៊ីស្រាអែល​ចេញ​ពី​ជ្រោយ​ហ្គាហ្សាចាប់តាំ ងពី​ដើមឆ្នាំ​នេះមក ៕